សុខភាព
តើជំងឺវៀចមាត់បណ្តាលមកពីអ្វី?
បើតាមប្រភពពីមន្ទីរពេទ្យកាលម៉ែត ជំងឺវៀចមាត់ (paralysie faciale) គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial។ ជំងឺវៀចមាត់មានពីរប្រភេទ ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ (périphérique) និងជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល (centrale)។

ចំពោះរោគសញ្ញា នៃជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ គឺជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។ ផ្ទៃមុខផ្នែកខាងលើ ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នា ពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។ ភ្នែក បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ។ ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។ ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។
មូលហេតុនៃជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ បណ្តាលមកពីការប៉ះទង្គិចបណ្តាលឱ្យបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។ អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។ ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។ ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។ ជំងឺមេតាបូលីកដូចជាជំងឺទឹកនោមផ្អែម។ វៀចមាត់ប្រព័ន្ធប្រសាទក្រៅ អាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត ២ខែ តែវាក៏អាចនៅមានសំណល់ ២០%ដែរ។

ចំណែកជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល គឺការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។ រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។ វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល បណ្តាលមកពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។ ជំងឺដុំសាច់ ឬមហារីកខួរក្បាល ជំងឺ Sclerose en plaque។
ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចជា ការពិនិត្យឈាម ការបូមទឹកឆ្អឹងខ្នង ការវិភាគតាម CT scan ឬ MRI។ ចំពោះការព្យាបាលជំងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺ ការប្រើប្រាស់ថ្នាំ ព្យាបាលដោយចលនា (Physiothérapie) និងធ្វើឱ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ។ ភ្នែកដែលបិតមិនជិតត្រូវការពារកុំឱ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ។
ដូច្នេះបើលោកអ្នកមានជំងឺវៀចមាត់ ឬមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញទៅជួបក្រុមវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើរោគវិនិច្ឆ័យបានឆាប់រហ័សច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់”៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ