ព័ត៌មានអន្ដរជាតិ
ជនជាតិកេនយ៉ា ជាង១០០នាក់ ជឿងប់លើសាសនា សុខចិត្តបង្អត់អាហារដល់ស្លាប់
ប៉ូលិសនៅប្រទេសកេនយ៉ា បានចាប់ខ្លួនគ្រូគង្វាលដ៏មានប្រជាប្រិយម្នាក់ទៀត ខណៈចំនួនមនុស្សស្លាប់ដែលជាប់ទាក់ទងនឹងការគោរពបូជានៅក្នុងតំបន់ បានកើនឡើងដល់១០៣នាក់ហើយ គិតត្រឹមថ្ងៃសុក្រទី២៨ខែមេសា។

គ្រូគង្វាល Ezekiel Odero ត្រូវប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌ ទាក់ទងនឹងការសម្លាប់រង្គាលលើអ្នកមានជំនឿលើគាត់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Kithure Kindiki។
អ្នកសម្របសម្រួលប្រចាំតំបន់លោក Rhoda Onyancha បាននិយាយថា ព្រះវិហាររបស់គាត់ត្រូវបិទទ្វារ ហើយអ្នកដែលគេរកឃើញនៅខាងក្នុងនោះ ត្រូវបានបញ្ជាឲ្យចាកចេញ។

គួរបញ្ជាក់ថា ព្រះវិហារ New Life Prayer Center របស់លោក Odero គឺស្ថិតក្នុងតំបន់ Malindi ជាកន្លែងដែលគ្រូគង្វាលម្នាក់ទៀតឈ្មោះ Paul Makenzi កំពុងត្រូវបានស៊ើបអង្កេត ពាក់ព័ន្ធការនាំអ្នកមានជំនឿលើគាត់ ឲ្យបង្អត់អាហាររហូតដល់ស្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Fox
ចុចអាន៖ ប៉ូលិសរកឃើញសាកសពមនុស្សជាច្រើន ស្លាប់ដោយសារងប់ងុលនឹងសាសនានៅ កេនយ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


