ព័ត៌មានអន្ដរជាតិ
ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅ ប្រេស៊ីល ថយចុះជិត ៧០ ភាគរយ ក្រោយប្រធានាធិបតីថ្មីចូលកាន់តំណែង
ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនដ៏ធំបំផុតនៅប្រេស៊ីលត្រូវបានធ្លាក់ចុះ ៦៨ ភាគរយក្នុងខែមេសា ចាប់តាំងពីលោកប្រធានាធិបតី Luiz Inacio Lula da Silva ចូលកាន់តំណែងកាលពីខែមករាមក ។

យោងតាមវិទ្យាស្ថានសម្រាប់ការស្រាវជ្រាវអវកាសប្រេស៊ីលបានឲ្យដឹងថា កាលពីខែមុនការបំផ្លាញព្រៃឈើនៅប្រេស៊ីលមានប្រមាណ ៣២៦.១ គីឡូម៉ែត្រការ៉េ ដែលជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី ៤៥៥.៨៤ គីឡូម៉ែត្រការ៉េ នៅក្នុងខែមីនា ។
ចំណែកបើគិតក្នុងរយៈពេល ៤ ខែក្នុងឆ្នាំនេះ និងប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ ២០២២, ការបំផ្លាញព្រៃឈើនៅអាម៉ាហ្សូនធ្លាក់ចុះជាង ៤០ ភាគរយ ។

ចាប់តាំងពីលោក Lula ឡើងកាន់តំណែងកាលពីថ្ងៃទី១ ខែមករាមក លោកបានដាក់ចេញច្បាប់ប្រែក្លាយប្រេស៊ីល ទៅជាមហាអំណាចបៃតងឡើងវិញ ដោយសន្យាថានឹងមិនមានការកាប់ព្រៃឈើទៀតឡើយ ។
ទន្ទឹមនឹងការកាប់បំផ្លាញព្រៃឈើនៅអាម៉ាហ្សូនថយចុះ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើដ៏ធំបំផុតទីពីររបស់ប្រេស៊ីល គឺ Cerrado ដែលមានផ្ទៃដីជាង ២ លានគីឡូម៉េត្រការ៉េ បែរជាមានការកើនឡើងទៅវិញ ។

គួរឲ្យដឹងថា អាម៉ាហ្សូន ជាព្រៃដ៏ធំបំផុតរបស់ពិភពលោកដែលមានផ្ទៃដីជាង ៦ លានគីឡូម៉ែត្រការ៉េ គ្របដណ្តប់ប្រទេសជាច្រើន ជាពិសេសនៅប្រេស៊ីល មានជាង ៤០ ភាគរយ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Anadolu
ចុចអាន ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត ថៃ ដាក់ចេញគោលការណ៍ចំនួន ៨ ក្នុងការរាប់សន្លឹកឆ្នោត
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


