Connect with us

កីឡា

ឃីកបុកស៊ីង​កម្ពុជា៩​រូប​ប្រកួត​ថ្ងៃនេះ មាន៤​នាក់​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ

បានផុស

នៅ

កីឡាករ និង​កីឡាការិនី​ឃីក​បុក​ស៊ីង​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ប្រកួត​ទាំង​អស់​គ្នា​ក្នុង​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ នៅ​សង្វៀន​អគារ​ដំរី ក្នុង​​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួត​ចាប់​ពី​ម៉ោង​៣:៣០​នាទី​រសៀល​ទៅ មាន​កីឡាករ និង​កីឡាការិនី​កម្ពុជា​៥​រូប​ត្រូវ​ប្រកួតវគ្គ​ជម្រុះ​ដំបូង​ ខណៈ​មាន​កីឡាករ កីឡាការិនី​៤​រូប​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស។

វគ្គ​ជម្រុះ​ដំបូង

  • កីឡាការិនី វី ស្រីឆាយ vs Chotlam Chutima (ថៃ) ទម្ងន់​៥៦គក
  • កីឡាករ ទូច រ៉ាឆាន់ vs Singa Fransiskus (ឥណ្ឌូណេស៊ី) ទម្ងន់​៥៧គក
  • កីឡាករ ស៊ន រ៉ាគីម vs​ Chinh Hoang Van (វៀតណាម) ទម្ងន់៦៣.៥គក
  • កីឡាករ សុខ រិទ្ធ vs Rassesaroch Chaithong (ថៃ) ទម្ងន់៥១គក
  • កីឡាករ យឿន វ៉ាន់ស៊ិន vs Nguyen Hoang (វៀតណាម) ទម្ងន់៦៧គក

វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

  • កីឡាករ ឈឿង ល្វៃ vs Quan Kiev Duy (វៀតណាម) ទម្ងន់៧១​គក
  • កីឡាការិនី កើត វិច្ឆិកា vs Teodoro  Fitzchel (ហ្វីលីពីន) ទម្ងន់៥០​គក
  • កីឡាករ មិត្ត បូរិន្ទ vs Aziz Abul (ឥណ្ឌូណេស៊ី) ទម្ងន់​៦៣​គក
  • កីឡាករ ទេព យ៉ីនយ៉ាន់ vs Nor Ima Hakim (ម៉ាឡេស៊ី) ទម្ងន់​៦៩​គក

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម