កីឡា
ក្រោយចំណាយពេលខំប្រឹងអស់ ២ឆ្នាំទីបំផុត ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ឈ្នះពានចូលក្លឹប CTT ហើយ
សិស្សគុនក្លឹបប្រដាល់ Cambodian Top Team កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ទីបំផុតឈ្នះពានរង្វាន់ម៉ារ៉ាតុងចូលក្លឹបហើយក្រោយរូបគេតស៊ូហ្វឹកហាត់រយៈពេល ២ឆ្នាំមកនេះ។

កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ
នេះបើតាមការបញ្ជាក់នៅលើផេក Cambodian Top Team រយៈពេល ២ឆ្នាំហើយដែលកីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ខំប្រឹងប្រែងតស៊ូហ្វឹកហាត់ និងប្រកួតសន្សំបទពិសោធរហូតទម្រាំអាចឈ្នះពានរង្វាន់ទី១ ក្នុងអាជីពនរបស់គេនេះ។ ការឈ្នះពានរង្វាន់នេះជាសមិទ្ធផលធំធេង និងពានទី១ ដែលរូបគេរកបានដើម្បីដាក់ចូលក្លឹបដែលរូបគេរស់នៅ និងហ្វឹកហកាត់រាល់ថ្ងៃនេះផងដែរ។
តំណាងក្លឹបប្រដាល់ Cambodian Top Team បានថ្លែងអំណរគុណដល់ខាងស្ថានីយដែលផ្ដល់ឱកាសដល់ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ជាសិស្សរបស់ខ្លួន និងកីឡាករក្នុងក្លឹបដទៃទៀតបានប្រកួតរហូតមក។ ជាមួយគ្នានោះដែរអរគុណដល់គ្រូៗ និងមិត្តភ័ត្ររួមក្លឹបទាំងអស់ដែលបានជួយបង្ហាត់ និងលើកទឹកចិត្តរហូតអាចឈ្នះ ឬមានភាពជោគជ័យដូចពេលនេះជាដើម។

រូបភាព CTT
បញ្ជាក់ដែរថា កីឡាករ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នេះបានឈ្នះពានរង្វាន់ម៉ារ៉ាតុងឃីកបុកស៊ីង (Kick Boxing) ទម្ងន់ ៥១គីឡូក្រាមនៅសង្វៀនថោន។ នៅប្រកួតទី១ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ យកឈ្នះកីឡាករ រិទ្ធី អ៊ីចយ និងប្រកួតផ្ដាច់ព្រ័ត្រយកឈ្នះកីឡាករ រិទ្ធ មច្ឆា។ ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ កំពុងរស់នៅ និងហ្វឹកហាត់ក្នុងក្លឹបប្រដាល់ Cambodian Top Team របស់លោក ហ៊ុន ច័ន្ទរាជ្យ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


