កីឡា
កីឡាករ Yuki មានសមត្ថភាពខ្ពស់មិនចាញ់ Takeru និង Tenshin ធ្លាប់ឈ្នះ Superlek
កីឡាករ Yuki Yoza ត្រូវបានគេចាត់ទុកជាកីឡាករមានសមត្ថភាពកំពូលម្នាក់ ដែលអាចបន្តវេនកីឡាឃីកបុកស៊ីងនៅក្នុងប្រទេស ជប៉ុន បន្តពី Takeru Segawa និង Tenshin Nasukawa។ Yuki មានកំណត់ត្រាល្អៗជាច្រើន ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺរូបគេធ្លាប់ឈ្នះកីឡាករ ថៃ Superlek ថែមទៀត។

នៅប្រទេស ជប៉ុន គឺអ្នកគាំទ្របានចាត់ទុក Takeru និង Tenshin ជាកីឡាករលំដាប់កំពូលក្នុងកីឡាឃីកបុកស៊ីង ប៉ុន្តែបច្ចុប្បន្នអ្នកទាំង ២ បានសម្រេចចូលនិវត្តន៍ពីកីឡានេះហើយ។ Takeru បានសម្រេចព្យួរហ្គង់ពីអាជីពតែម្តង ខណៈ Tenshin បានប្តូរអាជីពទៅប្រកួតប្រដាល់សកលវិញ។
ក្រៅពី Takeru និង Tenshin នៅប្រទេស ជប៉ុន មានកីឡាករឃីកបុកស៊ីងល្អៗជាច្រើន ប៉ុន្តែក្នុងចំណោមនោះ Yuki Yoza ត្រូវបានគេចាត់ទុកមានសមត្ថភាពលេចធ្លោជាងគេ។ កីឡាករដែលបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ កំពុងមានអាជីពក្នុងកីឡាឃីកបុកស៊ីងដ៏អស្ចារ្យ ដោយឆ្លងកាត់ ២៥ ប្រកួតពីឆ្នាំ ២០១៩ មក ឈ្នះ ២២ ប្រកួត(ផ្តួលដៃគូឱ្យសន្លប់ ៨ លើក) និងចាញ់ ៣ ប្រកួត។

អ្នកប្រដាល់ ជប៉ុន រូបនេះ មិនសូវចូលចិត្តវាយញាប់សន្ធាប់លើគូប្រកួតទេ ប៉ុន្តែជំនាញពិសេសរបស់គេ គឺចូលចិត្តវាយមួយៗតាមចង្វាក់ប្រកួត។ កីឡាករតែងតែចេញមួយៗ តាមរយៈការទាត់ជើងក្រោម និងវាយកណ្តាប់ដៃធ្ងន់ៗទៅលើគូប្រកួត។ Yuki ត្រូវបានគេទទួលស្គាល់កាន់តែខ្លាំង បន្ទាប់ពីរូបគេជួបជើងខ្លាំង ថៃ ៦ នាក់ បានយកឈ្នះទាំង ៦។ ជាពិសេស គឺការយកឈ្នះលើ Petchdam Petchyindee កាលពីឆ្នាំ ២០២៤ និងឈ្នះ Superlek កាលពីឆ្នាំ ២០២៥។
Yuki Yoza ធ្លាប់បានប្រឡូកនៅសង្វៀនធំៗជាច្រើន ដូចជា K-1, Rise និង ONE។ បច្ចុប្បន្ន កីឡាករកំពុងគ្រងខ្សែក្រវាត់របស់ K-1 មួយខ្សែ គឺខ្សែក្រវាត់ K-1 Lightweight Championship ទម្ងន់ ៦២.៥ គីឡូក្រាម៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


