កីឡាករ Yuki Yoza ត្រូវបានគេចាត់ទុកជាកីឡាករមានសមត្ថភាពកំពូលម្នាក់ ដែលអាចបន្តវេនកីឡាឃីកបុកស៊ីងនៅក្នុងប្រទេស ជប៉ុន ពី Takeru Segawa និង Tenshin Nasukawa។ Yuki មានកំណត់ត្រាល្អៗជាច្រើន ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺរូបគេធ្លាប់ឈ្នះកីឡាករ ថៃ Superlek ថែមទៀត។
កីឡាករ អធិជ័យ ច័ន្ទរាជ្យ បង្ហាញអារម្មណ៍ត្រេកអរជាខ្លាំងក្រោយឈ្នះពានរង្វាន់លើកទី១ ក្នុងអាជីពប្រដាល់រយៈពេល ៤-៥ឆ្នាំកន្លងមកនេះ និងមិនភ្លេចឡើយគុណបំណាច់លោក ហ៊ុន ច័ន្ទរាជ្យ
កីឡាករឃីកបុកស៊ីងរបស់ ជប៉ុន ៣ នាក់ រួមមានកីឡាករ Haruto Yasumoto, Koki Osaka និង Kazuki Osaki ត្រូវបានស្ថាប័ន Beyond Kick ចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ១ ក្នុងកីឡាករឃីកបុកស៊ីងទម្ងន់ស្រាលពិភពលោក ៣ កម្រិតផ្សេងគ្នា។
កីឡាករសញ្ជាតិ ហ្គីណេ Mory Kromah ត្រូវបានគេចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ១ ជាកីឡាករឃីកបុកស៊ីងទម្ងន់ធ្ងន់ពិភពលោកបច្ចុប្បន្ន បន្ទាប់ពីមានកំណត់ត្រាប្រកួតយ៉ាងអស្ចារ្យ និងបានឈ្នះខ្សែក្រវាត់ស្ថាប័នកំពូលរបស់ពិភពលោក Glory ដល់ទៅ ៣ ខ្សែ។
សិស្សគុនក្លឹបប្រដាល់ Cambodian Top Team ជ័យយ៉ាន់តៈ ច័ន្ទរាជ្យ ទីបំផុតឈ្នះពានរង្វាន់ម៉ារ៉ាតុងចូលក្លឹបហើយក្រោយរូបគេតស៊ូហ្វឹកហាត់រយៈពេល ២ឆ្នាំ
ជប៉ុន ជាប្រទេសមួយ មានភាពរីកចម្រើនលើវិស័យកីឡាសឹងតែគ្រប់វិស័យ ជាពិសេសកីឡាឃីគបុកស៊ីងក៏ល្បីល្បាញខ្លាំងផងដែរ។ បច្ចុប្បន្ន ពួកគេមានកីឡាករ និងអតីតកីឡាករ ៣ នាក់ ត្រូវបានគេចាត់ទុកជាជើងខ្លាំងឃីគបុកស៊ីងលំដាប់ពិភពលោក។
កីឡាករឃីគបុកស៊ីងដ៏ល្បីឈ្មោះរបស់ ជប៉ុន កីឡាករ Takeru Segawa ធ្លាប់ត្រូវបានសាលាវិទ្យាល័យបណ្តេញចេញ ដោយសាររូបគេបង្កររឿងនៅទីនោះ ចុងក្រោយបែជាមកជោគជ័យក្នុងអាជីពជាកីឡាករឃីគបុកស៊ីង រហូតបច្ចុប្បន្នមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារអាមេរិក។