កីឡា
កីឡាករជប៉ុន ៣ នាក់ឈរលេខ ១ ក្នុងកីឡាឃីកបុកស៊ីងទម្ងន់ស្រាលពិភពលោក ៣ កម្រិតផ្សេងគ្នា
កីឡាករឃីកបុកស៊ីងរបស់ ជប៉ុន ៣ នាក់ រួមមានកីឡាករ Haruto Yasumoto, Koki Osaki និង Kazuki Osaki ត្រូវបានស្ថាប័ន Beyond Kick ចាត់ថ្នាក់ស្ថិតនៅលំដាប់លេខ ១ ក្នុងកីឡាករឃីកបុកស៊ីងទម្ងន់ស្រាលពិភពលោក ៣ កម្រិតផ្សេងគ្នា។

ទី ១. កីឡាករ Haruto Yasumoto កំពុងឈរលំដាប់លេខ ១ ក្នុងកីឡាឃីកបុកស៊ីងទម្ងន់ ៥៨ គីឡូក្រាម (Bantamweight)។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ប្រកួតអាជីពបានចំនួន ៤៦ ប្រកួត ក្នុងនោះឈ្នះ ៣៩ លើក (ផ្តួលដៃគូឱ្យសន្លប់ ១៨ លើក) ចាញ់ ៤ លើក ស្មើ ២ លើក និងមិនប្រកាសលទ្ធផល ១ លើក។
ក្នុង ៨ ប្រកួតចុងក្រោយ ដោយរាប់ពីឆ្នាំ ២០២៤ មកដល់បច្ចុប្បន្ន គឺកីឡាករមិនទាន់ស្គាល់រស់ជាតិចាញ់ឡើយ។ កាលពីឆ្នាំ ២០១៤ កីឡាករដណ្តើមបានខ្សែក្រវាត់ឃីកបុកស៊ីង RISE Featherweight Championship ១ ខ្សែ ហើយក៏បានឡើងការពារទទួលបានលទ្ធផលជោគជ័យ ១ លើកផងដែរ។

ទី ២. កីឡាករ Koki Osaki កំពុងឈរលេខ ១ ក្នុងទម្ងន់ ៥៥ គីឡូក្រាម (Super Flyweight)។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ឡើងសង្វៀនឃីកបុកស៊ីងបានចំនួន ៤៧ លើក ក្នុងនោះឈ្នះ ៣៩ លើក (ផ្តួលដៃគូឱ្យសន្លប់ ២១ លើក) ចាញ់ ៦ លើក ស្មើ ១ លើក និងមិនប្រកាសលទ្ធផល ១ លើក។
រឿងដ៏អស្ចារ្យ គឺ Osaka ដណ្តើមបានខ្សែក្រវាត់ឃីកបុកស៊ីងពីសង្វៀន RISE ២ ខ្សែ រួមមាន RISE Bantamweight Champion ទម្ងន់ ៥៥ គីឡូក្រាម និងនៅឆ្នាំ ២០២៦ នេះ ទើបដណ្តើមបានខ្សែក្រវាត់ RISE World Bantamweight Champion ទម្ងន់ ៥៥ គីឡូក្រាម ១ ខ្សែទៀត។

ទី ៣. កីឡាករ Kazuki Osaki កំពុងឈរលេខ ១ ក្នុងទម្ងន់ ៥៣ គីឡូក្រាម (Flyweight)។ កីឡាករធ្លាប់ឡើងសង្វៀនអាជីពសរុបបានចំនួន ៥៨ លើក ក្នុងនោះឈ្នះ ៤៨ លើក (ផ្តួលដៃគូឱ្យសន្លប់ ២៥ លើក) ចាញ់ ៧ លើក ស្មើ ២ និងមិនប្រកាសលទ្ធផល ១ លើក។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ កំពុងគ្រងខ្សែក្រវាត់របស់សង្វៀន RISE ២ ខ្សែ រួមមានខ្សែក្រវាត់ RISE Super Flyweight Champion ទម្ងន់ ៥៣ គីឡូក្រាម និងខ្សែក្រវាត់ RISE Super Flyweight World Champion ទម្ងន់ ៥៣ គីឡូក្រាម៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


