កីឡា
អធិជ័យ ច័ន្ទរាជ្យ នាំពានរង្វាន់លើកទី១ ចូលក្លឹបក្នុងអាជីពប្រដាល់ និងមិនភ្លេចគុណលោក ហ៊ុន ច័ន្ទរាជ្យ
កីឡាករ អធិជ័យ ច័ន្ទរាជ្យ បង្ហាញអារម្មណ៍ត្រេកអរជាខ្លាំងក្រោយឈ្នះពានរង្វាន់លើកទី១ ក្នុងអាជីពប្រដាល់រយៈពេល ៤-៥ឆ្នាំកន្លងមកនេះ និងមិនភ្លេចឡើយគុណបំណាច់លោក ហ៊ុន ច័ន្ទរាជ្យ ដែលបានបង្ហាត់បង្រៀនផ្តល់កន្លែងស្នាក់នៅហ្វឹកហាត់។

អធិជ័យ ច័ន្ទរាជ្យ ពេលឈ្នះពាន
អធិជ័យ ច័ន្ទរាជ្យ បានលើកឡើងថា រូបគេពិតជាសប្បាយចិត្តជាខ្លាំងដែលអាចឈ្នះពានរង្វាន់ជាលើកទី១ ក្រោយចូលហ្វឹកហាត់ប្រដាល់នេះប្រហែល ៤-៥ឆ្នាំកន្លងទៅនេះ។ រូបគេតែងតែធ្វើឲ្យគ្រូខកចិត្តចំពោះការប្រកួតកន្លងមក ប៉ុន្តែឥលូវនេះធ្វើបានល្អវិញហើយ និងឈ្នះពានថែមទៀតផង។
ពានរង្វាន់ ៤ Man លើវិញ្ញាសារ Kick Boxing នេះរូបគេសុំជូនទៅលោក ហ៊ុន ច័ន្ទរាជ្យ លោក ជា នាគា លោកគ្រូ រិន សារ័ត្ន ដែលបានបង្ហាត់បង្រៀនអស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ការផ្ដល់នៅទីកន្លែងហ្វឹកហាត់ និងការផ្ដល់ឱកាសជាបន្តបន្ទាប់ចំពោះរូបគេ ឥលូវនេះបានសម្រេចបំណងដែលចង់ឈ្នះសមិទ្ធផលជូនក្លឹប និងលោក ហ៊ុន ច័ន្ទរាជ្យ ដែលជាគ្រូវិញហើយ។

អធិជ័យ ច័ន្ទរាជ្យ ពេលឈ្នះពាន
បញ្ជាក់ដែរថា កីឡាករ អធិជ័យ ច័ន្ទរាជ្យ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះរូបគេបានប្រកួតឈ្នះពានរង្វាន់ ១គ្រឿងក្នុងកម្មវិធី ៤ Man លើវិញ្ញាសារ Kick Boxing ទម្ងន់ ៦០គីឡូក្រាមនៅសង្វៀនថោន។ នេះជាពានរង្វាន់ទី១ សម្រាប់រូបគេបន្ទាប់ពីមករួមរស់នៅក្លឹប Cambodian Top Team ដើម្បីសិក្សាបរិញ្ញាបត្រផង និងហ្វឹកហាត់ប្រដាល់ផង៕
អត្ថបទដោយ នួន ស៊ីណា
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


