ជីវិតកម្សាន្ដ
សល់ ៤ខែទៀតចូលរោងការ Mark-Kimberly រំភើបចិត្តខ្លាំង ដឹកដៃគ្នាបោះធៀបការរួចស្រេច
មុនពេលហោះទៅអ៊ីតាលីដើម្បីរៀបចំពិធីមង្គលការនៅខែកញ្ញាខាងមុខ គូស្នេហ៍ Mark-Kimberly បានបោះសំបុត្រការរួចជាស្រេច និងបង្ហោះជាសាធារណៈនៅលើបណ្ដាញសង្គម ដែលនាំឱ្យសាច់ញាតិ មិត្តភក្តិ ព្រមទាំងអ្នកគាំទ្រនាំគ្នាចូលរួមអបអរយ៉ាងច្រើនកុះករ។

សល់តែ ៤ខែទៀតប៉ុណ្ណោះ ពិធីថ្ងៃរៀបការបស់តារាសម្ដែង Mark Prin និងតារាសម្ដែង Kimmy Kimberly នឹងប្រារព្ធឡើងនៅប្រទេសអ៊ីតាលី មុនពេលពួកគេមករៀបចំពិធីបែបប្រពៃណីថៃ នៅក្នុងស្រុក នាខែវិច្ឆិកា។

បើងាកទៅមើលធៀបការរបស់ Mark-Kimberly វិញ អ្នកគាំទ្រឃើញហើយលាន់មាត់សរសើរព្រោងព្រាតថាសាមញ្ញ ស្រស់ស្អាត និងមានន័យទៀតផង។ ធៀបការនេះមានពណ៌បៃតង រចនាឡើងតាមការស្រមៃរបស់គូស្នេហ៍ទាំងពីរ ជាមួយនឹងផ្កាដែល Kimberly ចូលចិត្ត បូករួមទាំងគំនូរវីឡាប្រណីតជាកន្លែងរៀបអាពាហ៍ពិពាហ៍របស់ពួកគេ ស្ថិតនៅក្បែរបឹង Como ប្រទេសអ៊ីតាលី។
តាមរយៈឃ្លីបនៅលើគណនីបណ្ដាញសង្គមគូស្នេហ៍ Mark-Kimberly ពិតជាសប្បាយចិត្តខ្លាំង ហើយពួកគេបានសរសេរខេបសិននៅពីលើវីដេអូខ្លីថា “បង្ហាញធៀបអាពាហ៍ពិពាហ៍របស់យើងនៅបឹង Como!!! នៅសល់តែ ៤ខែទៀតប៉ុណ្ណោះ!!! រំភើបខ្លាំងណាស់” ៕







ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព្រឹត្តិការណ៍ “Jennie for Calvin Klein” រងពាក្យរិះគន់ចាស់ដៃពីអ្នកកាសែត
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


