ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ជួបប្រជុំទ្វេភាគីជាមួយ អគ្គលេខាធិការរងអង្គការសហប្រជាជាតិ
នៅទីក្រុងបាងកក ប្រទេសថៃ នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធាន UN ESCAP ដើម្បីសម្តែងការគួរសម និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសទៅលើវិស័យសកម្មភាពមីនដែលជាគោលដៅទី១៨ “កម្ពុជាគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។

ក្នុងជំនួបនេះ ទេសរដ្ឋមន្រ្តី បានផ្តាំសាកសួរសុខទុក្ខពី សម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនលោកស្រី Armida Salsiah Alisjahbana ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN ESCAP។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ UN ESCAP ដែលតែងតែផ្តល់ការគាំទ្រដល់សកម្មភាពមីននៅកម្ពុជា និងធ្វើជាសហប្រធានដឹកនាំព្រឹត្តិការណ៍អមស្តីពី ការបោសសម្អាតមីនដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់ UN ESCAP ដែលក្នុងវិស័យមីននេះ កម្ពុជា និង UN ESCAP បានប្តេជ្ញាចិត្តរួមគ្នាថា នឹងមិនឱ្យនៅសេសសល់ដីដែលមានការគម្រាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមដទៃទៀតទេ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


