ព័ត៌មានជាតិ
ក្រសួងព្រមានប្រព័ន្ធផ្សព្វផ្សាយដែលមិនបានចុះបញ្ជីហើយបន្តផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ជាថ្មីម្តងទៀត ក្រសួងព័ត៌មានបានក្រើនរំលឹក ចំពោះប្រព័ន្ធផ្សព្វផ្សាយដែលមិនបាន ចុះបញ្ជីនៅក្រសួងព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងដំណឹងមិនពិតដោយក្រសួងនឹងមិនអត់ឱនឱ្យទៀតនោះឡើយ ហើយថានឹងរាយការទៅក្រសួងមហាផ្ទៃ ឲ្យចាត់វិធានការតាមផ្លូវច្បាប់។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់កម្ពុជាថ្មីថា ប្រសិនបើស្ថាប័នផ្សព្វផ្សាយនោះ បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ហើយបើមានការចុះផ្សាយខុស គឺក្រសួងណែនាំឲ្យកែតម្រូវ ប៉ុន្តែប្រសិនបើគ្មានការចុះបញ្ជីទេ គឺក្រសួងព័ត៌មាន នឹងប្រគល់ឲ្យក្រសួងមហាផ្ទៃចាត់វិធានការតាមផ្លូវច្បាប់។
បើតាមលោក ផុស សុវណ្ណ ជាទូទៅព័ត៌មានយើងចែកចេញជាពីរ កន្លមកយើងហៅថា ដំណឹងក្លែងក្លាយ ឬព័ត៌មានក្លែងក្លាយ ប្រសិនបើស្ថាប័នដែលមានការចុះបញ្ជីត្រឹមត្រូវហើយផ្សព្វផ្សាយព័ត៌មានមិនពិត ឬខុស នោះក្រសួងនឹងណែនាំឲ្យកែតម្រូវ តែមិនកែតម្រូវក្រសួងនឹងកោះហៅមកអប់រំណែនាំ ប៉ុន្តែសម្រាប់ការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលមិនបានចុះបញ្ជីក្នុងក្រសួងព័ត៌មាន នោះក្រសួងប្រគល់ភារកិច្ចទៅឲ្យក្រសួងមហាផ្ទៃចាត់វិធានការ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗនេះ ក៏បានព្រមានចាត់ការតាមផ្លូវច្បាប់ចំពោះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិតជេរប្រមាថញុះញង់ និងបំពុលបរិយាកាសសង្គម ដែលខុសវិជ្ជាជីវៈ។
សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងមិនអត់ឱនដល់អ្នកសារព័ត៌មានដែលបំពានច្បាប់មិនគោរពវិជ្ជាជីវៈ ហើយប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោមស្លាកសារព័ត៌មាន បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ។
ក្រសួងព័ត៌មានរកឃើញថា នៅឆ្នាំ ២០២០ ក្រុមការងារប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានស្រង់ប្រភពព័ត៌មានមិនពិត ដំណឹងក្លែងក្លាយ ញុះញង់ រិះគន់ និងជេប្រមាថថ្នាក់ដឹកនាំ និងព្រះមហាក្សត្រចំនួន ១,៣៤៣ ករណី។
ចំណាត់ការរបស់ក្រសួងព័ត៌មាន គឺបានបញ្ជូនរបាយការណ៍ មួយចំនួនទៅសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រុមហ៊ុនហ្វេស ប៊ុក និងក្រសួងប្រៃសណីយ៍ ក្នុងការទប់ស្កាត់ ឬលុបចោលគេហៈទំព័រ ឬព័ត៌មានមួយចំនួន ដែលមិនបានចុះបញ្ជីនៅក្រសួងព័ត៌មាន៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


