ព័ត៌មានអន្ដរជាតិ
សត្វដំរីព្រៃបីក្បាលងាប់ជាបន្តបន្ទាប់ នៅក្បែឧទ្យានជាតិប្រទេសថៃ
ប្រទេសថៃ ៖ សត្វដំរីព្រៃចំនួន៣ក្បាល បានដេកងាប់បន្តបន្ទាប់គ្នាក្បែរមាត់ទឹក ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ព្រោះអាចមានមនុស្សដាក់ពង្រាយលួសខ្សែភ្លើងដើម្បីឆក់។

បើតាមក្រុមមន្ត្រីជំនាញ ដែលគ្រប់គ្រងសួនឧទ្យានជាតិមួយកន្លែង ក្នុងខេត្តឈុនបុរី បាននិយាយថា ដំរី៣ក្បាលនេះ គឺគេបានឃើញនៅក្នុងសួននៅឡើយ កាលពីថ្ងៃទី១ ខែមិថុនា កន្លងទៅ លុះដល់ថ្ងៃ២ ក៏ស្រាប់តែឮដំណឹងថា ដេកងាប់ក្បែរមាត់ទឹកឧទ្យានជាតិទៅវិញ។ ដោយដំរីទី១ ឈ្មោល អាយុប្រហែល១០ឆ្នាំ ទី២ ជាសត្វដំរីញី អាយុប្រហែល៧ឆ្នាំ និងទី៣ ជាកូនដំរីញី អាយុប្រហែល៣ឆ្នាំ ។
ក្រុមការងារកោសល្យវិច្ច័យ និងក្រុមគ្រូពេទ្យ បានដាក់ឧបករណ៍ចុះមកពិនិត្យផ្ទាល់ ដោយបានធ្វើការវះកាត់រក មើលក្រែងមានសារធាតុពុលនៅក្នុងក្រពះ ព្រោះជំហានដំបូងគេបានធ្វើការសន្និដ្ឋានលើ៣ចំណុច ទី១ អាចស៊ីចំណីប៉ះចំថ្នាំសម្លាប់សត្វល្អិត នៅតាមចម្ការ នៅក្បែរកន្លែងកើតហេតុ មានការដាំស្មៅជាច្រើរ៉ៃទុកសម្រាប់ចិញ្ចឹមសត្វ, ទី២ ដំរីអាចងាប់ដោយសារឆក់ខ្សែភ្លើង ព្រោះនៅក្បែរនោះគេបានរកឃើញខ្សែលួស ដែលអាចតភ្ជាប់ជាមួយចរន្ត ដើម្បីឆក់សត្វព្រៃ, និងទី៣ អាចជួបគ្រោះធម្មជាតិដោយសាររន្ទះបាញ់។
នៅទីបំផុត ការវះកាត់រកសារធាតុពុលនៅក្នុងក្រពះ គឺមិនមានទេ ដោយក្រុមមន្ត្រីជំនាញបានសន្និដ្ឋានថា ដំរីទាំង៣ក្បាលនេះ អាចងាប់ដោយសារឆក់ខ្សែភ្លើង ព្រោះលើប្រមោយមានស្នាមដាច់រលាត់យ៉ាងខ្លាំង ដោយមន្ត្រីឧទ្យានជាតិ បានសំណូមពរឱ្យសមត្ថកិច្ចធ្វើយ៉ាងណាតាមរកឃាតករឱ្យឃើញ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ព្រោះការងាប់របស់សត្វដំរីនៅពេលនេះ គឺងាប់ដោយសារស្នាដៃមនុស្ស មិនមែនងាប់ដោយធម្មជាតិនោះឡើយ ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


