Connect with us

សន្តិសុខសង្គម

មានជនខិលខូច ឆបោកអ្នកប្រើប្រាស់អគ្គិសនីឲ្យផ្ទេរប្រាក់ថ្លៃប្រើប្រចាំខែ ឬសេវាផ្សេង

បានផុស

នៅ

មានជនខិលខូច បានឆបោកអ្នកប្រើប្រាស់អគ្គិសនី ឲ្យផ្ទេរប្រាក់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងថ្លៃសេវាផ្សេងៗ​ដល់ពួកគេ ក្រោមហេតុផលបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្តូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ ប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាកកាផ្គត់ផ្គង់ ឬការកាត់ផ្តាច់ចរន្តអគ្គសនីជាដើម។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អអជ្ញាធរអគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីទទួលបានព័ត៌មានជាបន្តបន្ទាប់ពីអគ្គសនីកម្ពុជា (EDC) និងអ្នកកាន់អជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីឯកជន ថានៅតាមតំបន់មួយចំនួន មានករណីឆបោកអ្នកប្រើប្រាស់អគ្គិសនីតាមទូរស័ព្ទ តាមបណ្តាញទំនាក់ទំនងសង្គម ឬតាមមធ្យោបាយនានា ក្នុងការបង់ប្រាក់។
មធ្យោបាយនៃការឆបោកនោះ គឺរួមមានជាការឲ្យបង់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្តូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ ប្តូរបរិក្ខារអគ្គិសនីមួយចំនួន ដើម្បីចៀសវាងការផ្អាកកាផ្គត់ផ្គង់ ឬការកាត់ផ្តាច់ចរន្តអគ្គសនីជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរអគ្គិសនី​សង្កត់ធ្ងន់ថា ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណណា ដែលបានទំនាក់ទំនងទៅ​ឲ្យបង់ប្រាក់ យោងតាមហេតុផលខាងលើនេះ សូមកុំបង់ប្រាក់​ឬផ្ទេរប្រាក់ឲ្យជននោះឲ្យសោះ ហើយត្រូវជូនដំណឹង​ដល់​អគ្គិសនីកម្ពុជា ឬអ្នកកាន់អាជ្ញាបណ្ណអគ្គិសនីឯកជន ដែលទទួលបន្ទុកផ្គត់ផ្គង់អគ្គសនីនៅតាមតំបន់របស់ខ្លួន ដើម្បីមានវិធានការទៅតាមផ្លូវច្បាប់។

អាជ្ញាធរអគ្គិសនីកម្ពុជាក៏បានសង្កត់ធ្ងន់ថា រាល់ការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គិសនី ឬសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ និងបង្កាន់ដៃ​ទទួលប្រាក់​ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ឬរបស់អ្នកកាន់អាជ្ញាបណ្ណអគ្គិស​នីឯកជន។ បើមិនមានឯកសារទាំងនោះទេ សូមបងប្អូនប្រជាពលរដ្ឋ កុំបង់ប្រាក់ឲ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៨ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម