ជីវិតកម្សាន្ដ
តារាសម្តែង កាវីន បដិសេធការចោទប្រកាន់ពីស្រ្តីខ្មែរអាណិកជនម្នាក់ ដែលថា លោកបោកលុយ ៦ពាន់ដុល្លារ
នេះគឺមិនមែនជារឿងថ្មីលើករណីនៃការចាញ់បោកតាមបណ្តាញសង្គមទេ ប៉ុន្តែបើតាមការកត់សម្គាល់នៅតែមានជនរងគ្រោះជាបន្តបន្ទាប់ដែលបានចាញ់បោកកលល្បិចលួងលោមរបស់ជនបោកប្រាស់បង់ប្រាក់ជាបន្តបន្ទាប់។ ជាក់ស្តែងករណីនៃការយករូបថតនិងឈ្មោះតារាសម្តែងរូបសង្ហាលោក កាវីន នោះជាដើម រហូតមានអ្នកខ្លះបង់ប្រាក់អស់រាប់ពាន់រាប់ម៉ឺនដុល្លារក៏មាន។

យ៉ាងណាមិញ ថ្មីៗនេះមានស្រ្តីវ័យចំណាក់អាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ បានទម្លាយប្រាប់តាមរយ:សារព័ត៌មានថា រូបគាត់បានចាញ់បោកអស់លុយប្រមាថ ៦០០០ដុល្លារ ខណ:អ្នកដែលបោកប្រាស់លុយនោះអះអាងខ្លួនថាជាតារានៅស្រុកខ្មែរដែលមានគណនីហ្វេសប៊ុលឈ្មោះ កាវីន ប៉ុន្តែតាមរយ:គណនីធនាគាឈ្មោះ មិច សារុំ ពោលគឺពុំមែនជាឈ្មោះ តារាប្រុស កាវីន ឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ តារាសម្តែងលោក កាវីន បានធ្វើការបដិសេធទៃងស្រុងដោយលោកបញ្ជាក់ថាមានជនខិលខូចលួចយកឈ្មោះ និងរូបភាពរបស់ខ្លួនទៅបង្កើត Account Facebook ក្លែងក្លាយដើម្បីបោកប្រាស់គេប៉ុណ្ណោះ។ លោកកាវីន បានឱ្យដឹងថា រឿងនេះលោកមិនដឹងទេព្រោះមានអ្នកយករូបថតរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីជាមធ្យោបាយឆបោកជាច្រើនករណីមកហើយកន្លងមក ។
លោកបន្តទៀតថា កន្លងមកលោកក៏បានដាក់ពាក្យបណ្តឹងទៅខាងសមត្ថកិច្ចនាយកដ្ឋានបច្ចេកវិទ្យាផងដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានចុះផ្សាយតាមរយ:សារព័ត៌មានជាបន្តបន្ទាប់ អំពីរឿងរ៉ាវដែលគេយកថតរូបលោកទៅប្រើប្រាស់ផងដែរ។ ដូច្នេះសូមមហាជនមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងមានការចាញ់បោកជនខិលខូច។
សូមជម្រាបថា ល្បិចបោកបញ្ឆោតតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយការភ្ជាប់ទំនាក់ទំនងស្នេហា តាមរយ:ការប្រើប្រាស់រូបថតនិងវីដេអូរបស់តារាប្រុស-ស្រីល្បីឈ្មោះរូបស្រស់ស្អាតនិងស្រស់សង្ហាមិនមែនជារឿងថ្មី និងចម្លែកទេប៉ុន្តែនៅតែមានមនុស្សជាច្រើនលង់ជឿយ៉ាងងប់ងល់និងទំនាក់ទំនងដែលមានត្រឹមតែតាមរយៈការលេងឆាត ឬការក្លែងជាការខលវីដេអូតាមហ្វេសប៊ុកប៉ុណ្ណោះ។ រូបភាពនេះបានធ្វើឱ្យជនខិលខូចជាច្រើនអាចរកប្រាក់បានរាប់ពាន់រាប់ម៉ឺនដុល្លាររួចមកហើយ ខណៈដែលជនរងគ្រោះខ្លះបានត្រឹមការខកចិត្តខ្លះបានត្រឹមលាក់ទុកមិនហ៊ានបញ្ចេញព្រោះតែខ្លាចខ្មាសគេនោះ៕ ចាន់រ៉ា

-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


