Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិសវៀតណាម បង្ក្រាបក្រុមឆបោកប្រាក់៣៩លានដុល្លារ ដោយប្រើ AI

បានផុស

នៅ

ប៉ូលិស​​វៀតណាម ​បានបង្ក្រាប​ក្រុម​ឆបោកលុយ​ដ៏​ធំ​មួយ​ដែល​មាន​តម្លៃ​ជិត ៣៩ លាន​ដុល្លារអាមេរិក ដែល​ឧក្រិដ្ឋជន​បាន​ប្រើ​បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បំភ័នប្រព័ន្ធ​សម្គាល់​មុខ​នៅ​ធនាគារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ VN Express កាលពីថ្ងៃទី៣០ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបភាព៖ VN Express)

ក្រុម​នេះ​មាន​គ្នា​១៤​នាក់ ដឹកនាំ​ដោយ​បុគ្គលឈ្មោះ Pham Hong Chuyen អាយុ​៤៦​ឆ្នាំ រស់នៅ​ទីក្រុង​ហាណូយ។ បុរសម្នាក់នេះសារភាពថា រូបគេត្រូវបានជួលដោយជនជាតិតៃវ៉ាន់ម្នាក់ ឱ្យជួយលាក់លុយពីគេហទំព័រល្បែងស៊ីសងខុសច្បាប់ ដែលផ្តោតលើអ្នកលេងល្បែងនៅវៀតណាម។

ដើម្បីផ្ទេរប្រាក់ លោក​Chuyen បានជួលឱ្យអ្នកស្រុកបើកគណនីធនាគារ និងបញ្ជូនវីដេអូខ្លីៗអំពីមុខរបស់ពួកគេ។ បន្ទាប់មកលោកបានប្រើ AI ដើម្បីបង្កើតស្កែនមុខក្លែងក្លាយ។ ទាំងនេះជាវិធីសាស្រ្ត​ត្រូវ​បាន​ប្រើ​ដើម្បី​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ពេល​ផ្ញើ​ប្រាក់​ជា​ច្រើន​ដែល​ក្នុង​ប្រទេស​វៀតណាម​តម្រូវ​ឱ្យ​មាន​ការ​ស្កែន​មុខ​ក្នុង​ពេល​ជាក់ស្ដែង​ដោយ​ប្រើ​កាមេរ៉ា​ទូរស័ព្ទ។

ដោយប្រើការស្កែនក្លែងក្លាយ ក្រុមនេះអាចគ្រប់គ្រងគណនីជាច្រើនដោយមិនមានម្ចាស់ពិតប្រាកដដឹង និងបានផ្ទេរប្រាក់ដោយសម្ងាត់ដើម្បីលាក់ប្រភព។ ប៉ូលិសបានបិទគណនីធនាគារប្រហែល ១ ០០០ដែលពាក់ព័ន្ធនឹងករណីនេះ។

នេះ​ជា​ករណី​ដំបូង​របស់​វៀតណាម​ដែល​គេប្រើ AI ​ដើម្បីធ្វើប្រតិបត្តិការឆបោក។ ជនសង្ស័យ៧នាក់កំពុងត្រូវបានស៊ើបអង្កេតពីបទលាងលុយកខ្វក់ ខណៈផ្សេងទៀតប្រឈមមុខនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងការបង្កើតល្បែងស៊ីសងខុសច្បាប់។ ក្រុម​នេះ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ចលនាឆបោក​ប្រាក់​តាំងពីចន្លោះ​ខែ​កញ្ញា ឆ្នាំមុន ដល់​ខែ​មេសា ឆ្នាំ​នេះ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម