ព័ត៌មានជាតិ
ជនបរទេសម្នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកប្រាក់ទិញលក់ដីខ្យល់ជាង២០០ហិកតានៅខេត្តកំពត
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានឃាត់ខ្លួនជនសង្ស័យជាជនបរទេសម្នាក់ ឈ្មោះ អូវឺមេត ផូលឺស ចូហានណេស ចូសេភឺស ហៅ Paul ពាក់ព័ន្ធករណីឆបោកប្រាក់រាប់លានដុល្លារអាមេរិក ក្នុងការទិញលក់ដី២២១ហិចតា នៅខេត្តកំពត។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ជនរងគ្រោះព្រោះការឆបោករបស់ជនបរទេសរូបនេះ និងបក្ខពួក។

ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាជនបរទេសរូបនេះបានរៀបចំគម្រោងសហការគ្នាជាមួយជនសង្ស័យម្នាក់ទៀត ឈ្មោះ លុយ ដាវុធ (ហៅ ខេម) ជាអ្នករកស៊ីដីធ្លីដ៏ល្បីល្បាញនៅខេត្តកំពត ក្នុងការឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ពោល គឺលក់ដីខ្យល់ និងរៀបគម្រោងធ្វើស៊ីជនរងគ្រោះ ដោយទទួលបានប្រាក់ប្រមាណជិត៤០លានដុល្លារអាមេរិក។

ការឈានទៅឃាត់ខ្លួនជនបទេសរូបនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់លោក អ៊ា ឃីម៉េង ដែលដាក់ពាក្យប្ដឹងទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងការប្ដឹងលើឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូហានណេស ចូសេភីស ជាជនជាតិបារាំង សញ្ជាតិខ្មែរ ពីបទឆបោក។ យោងតាមពាក្យបណ្ដឹងខាងលើ បានរៀបរាប់ឱ្យដឹងថា កាលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូហានណេស ចូសេភីស បានទំនាក់ទំនងលក់ដីមួយកន្លែងមកឱ្យឈ្មោះ អ៊ា ឃីម៉េង ដែលមានទីតាំងស្ថិតនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត ដែលមានក្បាលដីជាប់ផ្លូវជាតិលេខ៤១ ប្រវែង១២៤ម៉ែត្រ និងមានទំហំដីសរុបចំនួន២២១ហិចតា ក្នុងតម្លៃ ៣,៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សរុបស្មើនឹងទឹកប្រាក់ចំនួន ៧ ៧៣៥ ០០០ដុល្លារអាមេរិក ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៦៧ប័ណ្ណ។

ក្រោយការព្រមព្រៀងគ្នា បុគ្គលឈ្មោះ អ៊ា ឃីម៉េង បានទូទាត់ប្រាក់កក់ទៅឱ្យឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូ ហានណេស ចូសេកឹស ដំណាក់កាលទី១ ចំនួន ៥០ម៉ឺនដុល្លារអាមេរិក និងដំណាក់កាលទី២ ចំនួន ២ ៨១៥ ០០០ដុល្លារអាមេរិក ដែលសរុបទាំង២ដំណាក់កាលស្មើនឹងទឹកប្រាក់ចំនួន ៣ ៣១៥ ០០០ដុល្លារអាមេរិក។ ប៉ុន្តែ ដល់ថ្ងៃកំណត់ផ្តិតមេដៃផ្ទេរកម្មសិទ្ធិ ឈ្មោះ លុយ ដាវុធ និងឈ្មោះ អូវីមេត ផូលីស ចូហានណេស ចូសេភីស មិនអាចទំនាក់ទំនងបានឡើយ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅរសៀលនេះថា មិនទាន់អាចបញ្ជាក់លម្អិតបាននៅឡើយទេ ដោយសារតែករណីនេះកំពុងស្ថិតនៅក្នុងនិវិធីរបស់កម្លាំងជំនាញ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


