Connect with us

KPT+

ក្រពើធំបំផុតលើលោក ប្រារព្ធពិធីខួបកំណើតគម្រប់ ១២០ ឆ្នាំ

បានផុស

នៅ

សួនក្រពើ Marineland ប្រទេសអូស្ត្រាលី បានប្រារព្ធពិធីខួបកំណើតគម្រប់ ១២០ ឆ្នាំឲ្យ Cassius ដែលជាក្រពើធំបំផុតលើពិភពលោក ជាប់កំណត់ត្រា Guinness ។

Cassius មានប្រវែង ៥.៤៨ ម៉ែត្រ វារស់នៅកោះបៃតង រដ្ឋ Queensland ចាប់តាំងពីឆ្នាំ ១៩៨៤ ក្រោយត្រូវគេចាប់ពីទន្លេ Finniss នៃដែនដីភាគខាងជើង ព្រោះរងការចោទប្រកាន់ថា ជាក្រពើធ្វើឲ្យសត្វគោងាប់ជាច្រើនក្បាល ។

Cassius នៅតែបង្ហាញថាមពលខ្លាំងក្លា ទោះបីវាចាស់ក៏ដោយ។ បើក្រឡេកទៅមើលស្បែករបស់វាវិញ សុទ្ធតែស្នាមរបួសបានមកពីការប្រយុទ្ធគ្នាក្នុងព្រៃកាលនៅក្មេង ។

គេដឹកជញ្ជូន Cassius ចម្ងាយជាង ៣ ពាន់គីឡូម៉ែត្រ ពីកន្លែងដើមទៅកាន់ទីក្រុង Cairns មុនពេលនាំយកទៅកោះបៃតងតាមរយៈស្រឡាង។

គួរបញ្ជាក់ថា ពេលបើកដំបូងនៅឆ្នាំ ១៩៧១ សួនក្រពើ Marineland មានវត្តមានសត្វក្រពើត្រឹមតែជាង ៣០ ក្បាលប៉ុណ្ណោះ មកពីទីក្រុង Daru ប្រទេស Papua New Guinea ៕

ប្រែសម្រួល ៖ វារី

ប្រភព ៖ thaiger

ចុចអាន ៖ ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម