ព័ត៌មានជាតិ
ម្ចាស់អាងចិញ្ចឹមក្រពើវ័យ៧២ឆ្នាំម្នាក់ត្រូវក្រពើរបស់ខ្លួនចាប់ខាំស្លាប់ភ្លាមៗក្នុងអាងចិញ្ចឹម
មានការភ្ញាក់ផ្អើលមួយបានកើតឡើងទាំងព្រឹកដោយប្រពន្ធចេញមកក្រៅហើយដើរទៅក្រោយកន្លែងអាងចិញ្ចឹមក្រពើ ក៏ឃើញប្តីរបស់គាត់បានស្លាប់នៅក្នុងអាងចិញ្ចឹមក្រពើ។
ហេតុការនេះបានកើតឡើងនៅម៉ោង៥និង៤០នាទីព្រឹកក្នុងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិពោធិ៍បន្ទាយជ័យ សង្កាត់ សៀមរាប ក្រុងសៀមរាប។

មេប៉ុស្តិ៍សង្កាត់សៀមរាប បានប្រាប់កម្ពុជាថ្មី តាមទូរស័ព្ទថា ជនរងគ្រោះដែលស្លាប់ដោយសារដើរហាត់ប្រាណពេលព្រឹកនៅជុំវិញអាងចិញ្ចឹមក្រពើ ហើយរអិលជើងធ្លាក់ចូលបណ្តាលឲ្យក្រពើខាំស្លាប់នោះមានឈ្មោះ លួន ណាំ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប មុខរបរគណកម្មាការវត្ត ពោធិ៍បន្ទាយជ័យ
បច្ចុប្បន្នសពបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីខ្មែរ៕
អត្ថបទ៖ គឿនវេត



-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


