Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន Adidas បង្ហើបថ្ងៃត្រឡប់ទៅបើកហាងលក់នៅ រុស្ស៊ី វិញ

បានផុស

នៅ

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mash News បានឲ្យដឹងថា យីហោសម្លៀកបំពាក់ និងស្បែកជើងកីឡារបស់អាល្លឺម៉ង់ Adidas អាចនឹងបើកហាងរបស់ខ្លួនឡើងវិញក្នុងប្រទេសរុស្ស៊ីនៅថ្ងៃទី១ ខែវិច្ឆិកា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ Adidas ក៏បានប្រកាសចាប់ផ្ដើមជ្រើសរើសបុគ្គលិកសម្រាប់ហាងថ្មីនេះផងដែរ ដើម្បីត្រៀមបើកដំណើរការនៅខែវិច្ឆិកាខាងមុខ ប៉ុន្តែវាមិនទាន់ដឹងច្បាស់នៅឡើយទេថា​ ក្រុមហ៊ុននឹងរក្សា​ឈ្មោះយីហោចាស់ដដែល ឬយ៉ាងណានោះទេ ។

ទន្ទឹមនេះ មាន​ព័ត៌មាន​លេច​ឡើងថា Adidas ក៏​កំពុង​​ចរចា​ជាមួយ​នឹង​ក្រុមហ៊ុន​តួកគី FLO Retailing អំពី​ការ​លក់​អាជីវកម្ម​របស់​ខ្លួន​ដែល​អាច​កើត​មាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី ហើយកិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ខែវិច្ឆិកាខាងមុខនេះ ។

កាលពីឆ្នាំមុន Adidas រួមជាមួយម៉ាកយីហោក្រុមហ៊ុន​ល្បីៗលើពិភពលោកផ្សេងទៀត បានដកខ្លួនចេញពីទីផ្សាររុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្ម ហើយការដកខ្លួនចេញនេះ បានធ្វើឲ្យប្រាក់ចំណេញរបស់ក្រុមហ៊ុន ធ្លាក់ចុះជិត ១១០ លានដុល្លារនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ RT

ចុចអាន ៖ ប្រធានធនាគារកណ្ដាល រុស្ស៊ី ៖ សេដ្ឋកិច្ចពិភពលោក ត្រឡប់ទៅរកភាពល្អ ប្រសើរ ដូចមុនកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៥ នាទីutes មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ រកឃើញអ្នកមានសំណាងទៀតហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ៦ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ចរាចរណ៍៧ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានជាតិ២៤ ម៉ោង មុន

យុវជនម្នាក់មក​ពី​ទី​រួម​ស្រុក​សំបូរ​ទទួល​បាន​ជ័យលាភីលេខ១ ក្នុង​ទិវា​ប្រាក់​រៀលឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម