សេដ្ឋកិច្ច
ប្រធានធនាគារកណ្ដាល រុស្ស៊ី ៖ សេដ្ឋកិច្ចពិភពលោក ត្រឡប់ទៅរកភាពល្អប្រសើរ ដូចមុនកូវីដ
លោកស្រី Elvira Nabiullina ទេសាភិបាលធនាគារកណ្តាលរុស្ស៊ីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា សេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត ហើយក៏ជាការវិលត្រឡប់ទៅកាន់ភាពល្អប្រសើរដូចមុនកូវីដ ១៩ ផងដែរ ។

លោកស្រីបញ្ជាក់ថា បច្ចុប្បន្នសេដ្ឋកិច្ចពិភពលោកកំពុងវិលត្រឡប់ទៅរករចនាសម្ព័ន្ធដូចមុនពេលកូវីដ ។ កាលអំឡុងកូវីដ តម្រូវការសេវាកម្មបានធ្លាក់ចុះភ្លាមៗគួរជាទីបារម្ភ ខណៈតម្រូវការទំនិញវិញបានហក់ឡើងយ៉ាងខ្ពស់ ។
ប្រធានធនាគារកណ្តាលរូបនេះបន្ថែមទៀតថា ដោយឡែកវិស័យសេវាកម្មចំពោះសកម្មភាពសេដ្ឋកិច្ចជាសកល គឺមានភាពធន់មាំ ខណៈពេលដែលសក្ដានុពលនៅក្នុងឧស្សាហកម្មមានភាពចុះខ្សោយ ។ ដោយឡែក ស្ថានភាពភូមិសាស្ត្រនយោបាយដែលកំពុងមានភាពតានតឹង ក៏មានឥទ្ធិពលខ្លាំងផងដែរលើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ។

ប៉ុន្តែទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកមានកំណើនឡើងវិញក្តី ក៏ស្ថានភាពភូមិសាស្ត្រនយោបាយផ្សេងៗ ជាពិសេសសង្គ្រាមលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន នៅតែនាំឲ្យអតិផណាកាន់តែឡើងខ្ពស់ដដែល ស្របពេលដែលប្រទេសចាយលុយអឺរ៉ូ ក៏កំពុងឈានទៅរកវិបត្តិសេដ្ឋកិច្ចកម្រិតស្រាលផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ TASS
ចុចអាន ៖ ប្រទេសចាយលុយអឺរ៉ូចំនួន ២០ កំពុងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


