Connect with us

សេដ្ឋកិច្ច

តម្រូវការគ្រឿងសំណង់ វៀតណាម ធ្លាក់ចុះខ្លាំង ក្រោយទីផ្សារអចលនទ្រព្យ​កំពុងជាប់គាំង

បានផុស

នៅ

តម្រូវការគ្រឿងសំណង់នៅក្នុងប្រទេសវៀតណាម រួមមាន ដែក ស៊ីម៉ងត៍ និងផ្ទាំងកញ្ចក់ បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ខណៈហេតុផលវិញនោះអ្នកជំនាញបកស្រាយថា គឺមកពីទីផ្សារអចលនទ្រព្យស្ងប់ស្ងាត់ និងកកស្ទះការលក់ចេញតាំងពីចុងឆ្នាំ ២០២២ មកម្ល៉េះ ហើយក៏បន្តអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមាគមស៊ីម៉ងត៍វៀតណាមបានឲ្យដឹងថា ការប្រើប្រាស់ស៊ីម៉ងត៍ក្នុងស្រុក និងនាំចេញក្នុងឆ្នាំ ២០២២ ទទួលបានរហូតដល់ ១០០ លានតោន ប៉ុន្តែធ្លាក់ចុះ ៨.៤ លានតោន បើធៀបនឹងឆ្នាំ ២០២១ ។

ចំណែកសម្រាប់រយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ការប្រើប្រាស់ស៊ីម៉ងត៍បានបន្តធ្លាក់ចុះដល់បរិមាណប្រហែល ៣៧.៤ លានតោន ខណៈដែលថ្លៃផលិតស៊ីម៉ងត៍ កើនឡើងជាមួយនឹងតម្លៃថាមពល ។

ដោយឡែក ការផលិតដែកថែបក្នុងរយៈពេល ៤ ខែឈានដល់ជិត ៦ លានតោន ប៉ុន្តែធ្លាក់ចុះ ២២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការប្រើប្រាស់ដែកថែបក្នុងរយៈពេល ៤ ខែនេះ មានប្រហែល ៦.១ លានតោន ធ្លាក់ចុះ ១៨ ភាគរយ ខណៈដែលការនាំចេញមានត្រឹមតែ ៥១៨.០០០ តោនប៉ុណ្ណោះ ធ្លាក់ចុះ ៧៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ស្របពេលជាមួយគ្នានេះ ទោះការផលិតដែកសំណង់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ឈានដល់ ៣.៤៤ លានតោនក៏ដោយ ប៉ុន្តែវាធ្លាក់ចុះ ២៦.៤ ភាគរយ ខណៈការប្រើប្រាស់ឈានដល់ ៣.៣៦ លានតោន ធ្លាក់ចុះ ២៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ចំណែកសមាគមន៍កញ្ចក់វៀតណាមក៏បានបង្ហាញដែរថា ប្រាក់ចំណូលនៃឧស្សាហកម្មកញ្ចក់សំណង់ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២៣ នេះបានថយចុះពី ៧០ ទៅ ៨០ ភាគរយ ។ ទន្ទឹមនេះ ការ​ប្រើ​ប្រាស់​កញ្ចក់​សំណង់​ក្នុង​រយៈ​ពេល​ ៥​ ខែ​ដើម​ឆ្នាំ​នេះ ​មាន​ត្រឹម​តែ​ ៥៤ ​ទៅ​ ៨២ ​លាន​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ។

គួរបញ្ជាក់ថា​ ចាប់តាំងពីចុងឆ្នាំ ២០២២ មក វិស័យអចលនទ្រព្យវៀតណាម​ គឺមានបញ្ហាជាប់គាំងទីផ្សារយ៉ាងខ្លាំង ដែលបង្ខំឲ្យក្រុមហ៊ុនអចលនទ្រព្យជាច្រើនប្រកាសក្ស័យធន ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Tuoi Tre

ចុចអាន ៖ មកដឹងថ្លៃចំណាយជាមធ្យមរបស់គ្រួសារ ថៃ ក្នុងមួយខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ វិនាទី មុន

នាយករដ្ឋមន្ត្រី អំពាវឱ្យបង្កើតយុទ្ធសាស្ត្រផ្លាស់ប្ដូរឥរិយាបថសង្គម តាមរយៈការប្រដៅកុមារបែបវិជ្ជមាន

ព័ត៌មានជាតិ៤ នាទី មុន

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាខេត្តកោះកុង ជាង ១២០ នាក់ អវិជ្ជមានការតេស្តរហ័សរកសារធាតុញៀន

ព័ត៌មានជាតិ៩ នាទី មុន

ក្រសួងអប់រំ ពង្រឹងសមត្ថភាពមន្រ្តីទទួលបន្ទុកការងារយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ

ព័ត៌មានជាតិ១៦ នាទី មុន

លោក មាស វីរិទ្ធ៖ ការចូលរួមអំពាវនាវ និងទាញយក App NoDrug មកប្រើប្រាស់នាំឱ្យបញ្ហាគ្រឿងញៀនថយចុះ

ព័ត៌មានជាតិ២៦ នាទី មុន

សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ចង់សិក្សាលម្អិតពីការ​វិនិយោគនៅ​កម្ពុជា

សេចក្ដីជូនដំណឹង១៧ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២២ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២២ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៩ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

លោក បៃដិន បើកដៃឲ្យអ៊ុយក្រែន ប្រើអាវុធអាមេរិក បាញ់ចូលដី រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម