កីឡា
Chelsea ច្រានចោលសំណើរបស់ Man Utd ក្នុងការនាំយក Mason Mount
ក្លិបតោខៀវ Chelsea បានច្រានចោលសំណើរបស់ក្លិបក្រហម Manchester United ក្នុងការនាំយកខ្សែបម្រើវ័យ២៤ឆ្នាំ Mason Mount ទៅកាន់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man Utd ផ្តល់តម្លៃត្រឹមតែ ៤០លានផោន ខណៈ Chelsea ចង់បាន៧០លានផោន។
សាមីខ្លួន Mason Mount បាននិយាយថា ៖«ក្លិប Chelsea ច្រានចោលសំណើការដេញថ្លៃ៤០លានផោនរបស់ក្លិប Manchester United»។ សម្រាប់កិច្ចសន្យារូបគេជាមួយ Chelsea នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៤។

Mount ជាគោលដៅដ៏សំខាន់មួយរបស់ Man Utd ក្នុងការនាំយកដើម្បីពង្រឹងក្រុមនៅរដូវកាលក្រោយ។ ប្រសិនបើរូបគេមិនព្រមបន្តកិច្ចសន្យាថ្មីជាមួយ Chelsea ទេនោះ រូបគេនឹងអាចចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅក្រោយ។
បិសាចក្រហមមានគម្រោងចំណាយលើតម្លៃផ្ទេររបស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Mount ត្រឹមចន្លោះពី៥០លានផោន ទៅ៥៥លានផោនប៉ុណ្ណោះ។ ចំណែកតម្លៃដែលក្លិបតោខៀវ Chelsea ចង់បានគឺ៧០លានផោន។ Man United នៅតែមិនចង់ចំណាយច្រើនទេក្នុងការនាំយកកីឡាករ Mason Mount ហើយអាចប្តូរទិសដៅទៅកីឡាករផ្សេង ប្រសិនបើ Chelsea មិនព្រមលក់។
Mason Mount បង្ហាញខ្លួនបាន១២៩ប្រកួត ដោយស៊ុតបាន២៧ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុមបាន ២២លើកឲ្យតោខៀវ។ កីឡាករវ័យ២៤ឆ្នាំបានជួយឲ្យក្លិបឈ្នះពានរង្វាន់ UEFA Champion League, FIFA Club World Cup និង UEFA Super Cup។ គាត់ក៏បានជាប់ឈ្មោះជាកីឡាករល្អបំផុត២រដូវកាលជាប់គ្នារបស់ក្លិបតោខៀវ Chelsea ផងដែរ៕
ប្រែសម្រូល៖ ផា រតនា
ប្រភព៖ Skysports
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


