ព័ត៌មានអន្ដរជាតិ
នាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ទៅដល់កំពង់ផែកូរ៉េខាងត្បូង ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់កំពង់ផែនៅទីក្រុងប៊ូសាន នៃប្រទេសកូរ៉េខាងត្បូងហើយ។ នេះបើតាមការបញ្ជាក់ពីយោធាទីក្រុងសេអ៊ូល នៅថ្ងៃសុក្រទី១៦ខែមិថុនា។

នេះជាលើកទីមួយហើយ ដែលនាវាមុជទឹក SSGN ឬគេហៅថានាវាមុជទឹកនាំផ្លូវមីស៊ីល បានឈប់នៅប្រទេសកូរ៉េខាងត្បូង ខណៈវត្តមានរបស់នាវាមុជទឹកមួយនេះនៅកូរ៉េខាងត្បូង កើតឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលរយៈចម្ងាយជិត២គ្រាប់ នៅជិតឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ និងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បរាជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្ម កាលពីខែមុន។

កាលពីខែមេសា ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយុល និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមព្រៀងគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅឧបទ្វីបកូរ៉េ។
មេដឹកនាំទាំងពីរ ក៏បានយល់ព្រមដែរថា នាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់អាមេរិក នឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ការពារកូរ៉េខាងត្បូង ពីការវាយប្រហាររបស់កូរ៉េខាងជើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ទៅតំបន់មជ្ឈិមបូព៌ា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


