ព័ត៌មានអន្ដរជាតិ
អាមេរិក ដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ទៅតំបន់មជ្ឈិមបូព៌ា
កងទ័ពជើងទឹកអាមេរិក បានប្រកាសពីការដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ដែលមានសមត្ថភាពបាញ់មីស៊ីល Tomahawk ចំនួន១៥៤គ្រាប់ទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលនេះជាការបបង្ហាញសាច់ដុំ ចំពេលមានភាពតានតឹងជាមួយអ៊ីរ៉ង់។

លោក Timothy Hawkins អ្នកនាំពាក្យកងនាវាទី៥ ដែលមានមូលដ្ឋាននៅប្រទេសបារ៉ែន បាននិយាយកាលពីថ្ងៃសៅរ៍ទី០៨ខែមេសាថា “នាវាមុជទឹកនេះ មានសមត្ថភាពផ្ទុកមីស៊ីលវាយប្រហារ Tomahawk ដល់ទៅ១៥៤គ្រាប់ ហើយត្រូវបានដាក់ពង្រាយទៅកាន់កងនាវាទី៥របស់សហរដ្ឋអាមេរិក ដើម្បីជួយធានាសន្តិសុខនិងស្ថិរភាពដែនសមុទ្រក្នុងតំបន់”។
លោក Hawkins បន្ថែមថា នាវាមុជទឹកនេះ បានឆ្លងកាត់ព្រែកជីក ស៊ុយអេ កាលពីថ្ងៃសុក្រ លើផ្លូវឆ្ពោះទៅកាន់ទីតាំងដែលមិនបានបញ្ជាក់ក្នុងតំបន់មជ្ឈិមបូព៌ា។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសផ្សេងទៀត បានចោទប្រកាន់អ៊ីរ៉ង់អំពីការវាយប្រហារលើនាវាដឹកប្រេងពាណិជ្ជកម្ម រួមទាំងការវាយលុកឆ្នាំ២០១៩ លើនាវាន័រវេសនិងជប៉ុន ដែលបង្ខំឲ្យនាវិកនៃនាវាទាំងពីរ បោះបង់ចោលនាវាផងដែរ។
សហរដ្ឋអាមេរិក ក៏បានចោទប្រកាន់អ៊ីរ៉ង់ពីវិធីសាស្រ្តដ៏គ្រោះថ្នាក់ និងការយាយី លើកងទ័ពជើងទឹករបស់ខ្លួននៅឈូងសមុទ្រពែក្សផងដែរ។
ហើយភាពតានតឹងរវាងប្រទេសទាំងពីរ បានកើតឡើងជាថ្មីកាលពីខែមុន បន្ទាប់ពីអាមេរិក បាញ់មីស៊ីលលើកងកម្លាំងដែលគាំទ្រដោយអ៊ីរ៉ង់ ក្នុងប្រទេសស៊ីរី។ នេះគឺជាការសងសឹកចំពោះការសម្លាប់អ្នកម៉ៅការអាមេរិកម្នាក់ ក្នុងការវាយប្រហារដោយគ្រាប់រ៉ុកកែតនៅភាគឦសានប្រទេស។ ជនជាតិអាមេរិក៧នាក់ផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ១០ ប្រទេសមាន នាវាមុជទឹក ច្រើនបំផុតលើលោក ខណៈ កូរ៉េខាងជើង លំដាប់ទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


