ព័ត៌មានជាតិ
អ្នកដាំត្រកួនចិនស្រុកសំរោងទង អះអាងថា មានទីផ្សារខ្ពស់ និងតម្លៃល្អ
ភ្នំពេញ៖ កសិករដាំបន្លែនៅភូមិស្រែផ្ស ឃុំក្រាំងអំពិល ស្រុកសំរោងទងខេត្តកំពង់ស្ពឺបានឲ្យកម្ពុជាថ្មីដឹងថា ត្រកួនចិនដែលពួកគាត់កំពុងដាំគឺលក់បានថ្លៃជាងរាល់ឆ្នាំ។

កសិករ ឆេម ចេវ បានឲ្យដឹងថា ត្រកួនចិនដែលដាំក្នុងចម្ការទំហំកន្លះហិកតា គឺឈ្មួញចុះមកទិញដល់ចម្ការ ក្នុង១គីឡូក្រាមបានថ្លៃ១៥០០រៀលខុសប្លែករាល់ឆ្នាំបានត្រឹម១០០០រៀលប៉ុណ្ណោះ។

កសិករដដែលបានឲ្យដឹងទៀតថា ដំណាំត្រកួនចិនរបស់គាត់គឺប្រើជីធម្មជាតិសុទ្ធសាធ គឺជីលាមកន៍គោលាយ ជាមួយដើមកន្រ្ទៀងខែត។ ហើយពេលវេលាដែលចាប់ផ្តើមដាំរហូតបានដកយកទៅលក់គឺមានរយៈពេល២០ថ្ងៃ។

ដោយឡែកឈ្មួញនាំយកពីចម្ការទៅលក់នៅផ្សារដើមគរ រាជធានៅភ្នំពេញ អ្នកស្រី វិន សុខា បានឲ្យកម្ពុជាថ្មីដឹងថា អ្នកស្រី បានប្រមូលទិញបន្លែត្រកួនចិនពីភូមិស្រែផ្ស ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុង១សប្តាហ៍៣ដង ដោយក្នុង១ដងបានពី៥០០គីឡូក្រាមទៅ៧០០គីឡូក្រាម។ ក្នុង១គីឡូក្រាមទិញពីចំការថ្លៃ១៥០០រៀល មកដល់ភ្នំពេញ បានថ្លៃ២០០០រៀល។ ចំណែកអ្នកលក់រាយបានថ្លៃ៣៥០០រៀលទៅ៤០០០រៀល។ អ្នកស្រី បានបន្ថែមថា «បន្លែក្នុងស្រុករបស់យើងបានថ្លៃជាងរាល់ឆ្នាំ ព្រោះកសិករ មិនដាក់ជីគីមីដូចបន្លែនាំចូលពីប្រទេសជិតខាងដែលប៉ះពាល់សុខភាពដល់អ្នកទទួលទាននោះទេ៕
អត្ថបទ ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


