ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ថៃ ដាក់គោលដៅផលិតពូជស្រូវថ្មីចំនួន ៣០ ប្រភេទដើម្បីប្រកួតប្រជែងការនាំចេញ
ប្រទេសថៃកំពុងបង្កើនការប្រកួតប្រជែងការនាំចេញអង្ករដើម្បីបំពេញតម្រូវការទីផ្សារ ហើយថែមទាំងប្តេជ្ញាផលិត និងសម្រេចឲ្យបានពូជស្រូវថ្មីចំនួន ៣០ ប្រភេទផងដែរសម្រាប់នៅឆ្នាំក្រោយ ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Jurin Laksanawisit បាននិយាយថា ចំណុចខ្សោយមួយរបស់ថៃ គឺកង្វះភាពចម្រុះនៃផលិតផលអង្ករនៅលើទីផ្សារ ដែលជំរុញឲ្យថៃពន្លឿនការអភិវឌ្ឍន៍ពូជស្រូវថ្មីដើម្បីប្រកួតជាមួយគូប្រជែង ។
ដូចនេះ ថៃបានរៀបចំផែនការរយៈពេល ៥ ឆ្នាំ ដើម្បីសម្រេចឲ្យបានការអភិវឌ្ឍពូជស្រូវថ្មីចំនួន ៣០ ប្រភេទនៅឆ្នាំ ២០២៤ ហើយនៅឆ្នាំក្រោយ ថៃបានកំណត់ការអភិវឌ្ឍន៍ពូជស្រូវថ្មីសម្រាប់ធ្វើពាណិជ្ជកម្មចំនួន ១២ ប្រភេទទៀតដោយក្នុងចំណោមពូជថ្មីនោះ មាន ៤ ប្រភេទជាគ្រាប់អង្កររឹង, ៤ ប្រភេទជាប្រភេទអង្ករទន់, ២ ប្រភេទជាអង្ករក្រអូបថៃ និង ២ ប្រភេទទៀតជាអង្ករមានជីវជាតិខ្ពស់ ខណៈមកដល់ពេលនេះ ថៃសម្រេចបាន ២១ ប្រភេទរួចទៅហើយ ។

បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងទៀតថា ឆ្នាំនេះថៃដាក់គោលដៅប្រជែងយកតំណែងពីវៀតណាមវិញ ដោយសារតែឥណ្ឌា និងវៀតណាម គឺជាប្រទេសលំដាប់លេខ ២ នាំចេញអង្ករធំបំផុតទៅកាន់ទីផ្សារពិភពលោក ។
ដោយឡែកប្រធានសមាគមនាំចេញអង្ករថៃ ក៏បានឲ្យដឹងដែរថា នៅឆមាសទី២ ថៃដាក់ក្ដីរំពឹងនឹងនាំចេញអង្ករដែលមានទាំងបរិមាណច្រើន និងគុណភាពខ្ពស់ ខណៈនៅក្នុងឆមាសទី១ ថៃសម្រេចបានការនាំចេញអង្ករចំនួន ៤ លានតោន ។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ថៃបាននាំចេញអង្ករចំនួន ៧.៧ លានតោន ហើយរំពឹងនឹងសម្រេចឲ្យបានចំនួន ៨ លានតោននៅឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Posts
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


