ព័ត៌មានអន្ដរជាតិ
អង់គ្លេស ថា ចិននិងរុស្ស៊ី ព្យាយាមខួងឋានព្រះចន្ទ យកសារធាតុសំខាន់ មកផលិតអាវុធប្រល័យលោក
ប្រទេសចិន និងរុស្សី គ្រោងផលិតអាវុធនុយក្លេអ៊ែរ ដោយប្រើប្រាស់សារធាតុសំខាន់ៗ ដែលជីកយកពីឋានព្រះចន្ទ។

ប្រមុខទីបញ្ជាការអវកាសចក្រភពអង់គ្លេស លោក Paul Godfrey បានព្រមានថា មេដឹកនាំរុស្ស៊ីនិងចិន កំពុងជះលុយរាប់ពាន់លានដុល្លារយ៉ាងស្ងៀមស្ងាត់ ទៅលើការរុករកនៅទីអវកាស ហើយបង្កើតឃ្លាំងអាវុធប្រល័យលោក ដោយប្រើប្រាស់សារធាតុសំខាន់ៗ ដែលខួងយកពីឋានព្រះចន្ទ។
លោក Godfrey ក៏បានព្រមានផងដែរថា ទីក្រុងប៉េកាំង កំពុងប៉ុនប៉ងលួចយករ៉ែពីឋានព្រះចន្ទ បន្ទាប់ពីបេសកកម្មសាកល្បងឆ្នាំ២០២០ បានរកឃើញសារធាតុរ៉ែផូស្វាតថ្មីមួយឈ្មោះ Changesite-(Y) ដែលអាចត្រូវបានប្រើជាឥន្ធនៈសម្រាប់ថាមពលនុយក្លេអ៊ែរ។

លើសពីនេះ លោកបាននិយាយទៀតថា ប្រទេសរុស្ស៊ី មានភាពប៉ិនប្រសប់ក្នុងការវាយប្រហារផ្កាយរណប ដែលអាចកាត់ផ្តាច់ចក្រភពអង់គ្លេសចេញពីពិភពខាងក្រៅបាន និងបង្កការបំផ្លិចបំផ្លាញដល់ទីផ្សារហិរញ្ញវត្ថុទៀតផង។
ស្របពេលជាមួយគ្នានោះ ប្រធានទីបញ្ជាការអវកាសអាមេរិក លោក James Dickinson បានគូសបញ្ជាក់ថា មន្ទីរបញ្ចកោណនៅតែមានទំនុកចិត្ត លើសមត្ថភាពរបស់ខ្លួន ចំពេលមានការភ័យខ្លាចថា សហរដ្ឋអាមេរិកកំពុងតាមពីក្រោយចិន ក្នុងការប្រកួតប្រជែងនៅទីអវកាស។

ប៉ុន្តែលោកទទួលស្គាល់ថា ទីក្រុងមូស្គូ មានមីស៊ីលប្រឆាំងផ្កាយរណប ដែលអាចបាញ់ដល់គោលដៅនៅលំហជាមួយល្បឿន ២៨,១៦៣ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈទីក្រុងប៉េកាំង មានបច្ចេកវិទ្យាដែលអាចចាប់ និងបន្លាស់ទីផ្កាយរណប។
គួររម្លឹកឡើងវិញ នៅឆ្នាំ២០២១ ទីក្រុងប៉េកាំង បានសាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង ដែលហោះជុំវិញពិភពលោកតាមរយៈគន្លងទាប ខណៈពេលនោះ អ្នកជំនាញការពារជាតិបារម្ភថា មីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរមួយនេះ អាចនឹងបុកទម្លុះប្រព័ន្ធការពារដែនអាកាសរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


