កីឡា
Burn X Flash ចេញទៅប្រកួតជម្រុះជើងឯកពិភពលោកនៅអារ៉ាប៊ីសាអូឌីតយប់នេះ
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បញ្ជូនក្រុមកីឡាអេឡិចត្រូនិកជម្រើសជាតិកម្ពុជា Burn X Flash ទៅចូលរួមប្រកួតព្រឹត្តិការណ៍ Gamers8 Asia Championship ប្រចាំតំបន់អាស៊ីចាប់ពីថ្ងៃទី៨ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។
ការប្រកួតដែលមានវិញ្ញាសាជាច្រើនប្រចាំតំបន់អាស៊ីជាផ្នែកមួយនៃវគ្គជម្រុះដើម្បីជ្រើសរើសយក៥ក្រុមឡើងទៅប្រកួតជើងឯកពិភពលោក WE Championship លើកទី១៥ ដែលគ្រោងធ្វើនៅប្រទេសរ៉ូមានីនាពេលខាងមុខ។

ក្រុមតំណាងកម្ពុជា Burn X Flash នឹងប្រកួតលើវិញ្ញាសា Mobile Legends: Bang Bang ដែលមានក្រុមមកពី៨ប្រទេសចូលរួមប្រកួតប្រជែងគឺម្ចាស់ផ្ទះ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម កម្ពុជា ម៉ុងហ្គោលី នេប៉ាល់ កាហ្សាក់ស្ថាន ហ្វីលីពីន និងបង់ក្លាដែស។
ការប្រកួតនឹងត្រូវបានបែងចែកជាពីរពូលគឺពូល A មាន កម្ពុជា អារ៉ាប់រួម ម៉ុងហ្គោលី និងនេប៉ាល់ ខណៈពូល B មាន កាហ្សាក់ស្ថាន អារ៉ាប៊ីសាអូឌីត ហ្វីលីពីន និង បង់ក្លាដែស។ បន្ទាប់ពីចប់វគ្គវិលជុំសន្សំពិន្ទុក្នុងពូល ត្រូវបន្តប្រកួតលក្ខណៈ Upper Bracket និង Lower Bracket ដើម្បីរកក្រុមពីរឡើងទៅវគ្គផ្តាច់ព្រ័ត្រសម្រាប់ជយលាភីជើងឯក។
សម្រាប់ជើងឯកទទួលបានប្រាក់រង្វាន់៧០០០ដុល្លារ ចំណាត់ថ្នាក់លេខ២ទទួលបាន៣៥០០ដុល្លារ និងលេខ៣ទទួលបាន២០០០ដុល្លារ។
ទោះបីជាយ៉ាងណា ក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ នៃពូលទាំងពីរទទួលកៅអីដោយស្វ័យប្រវត្តិទៅចូលរួមប្រកួតជើងឯកពិភពលោក និង១ក្រុមទៀតជាក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុតដើម្បីបង្ក្រប់៥ក្រុមឡើងទៅជើងឯកពិភពលោក។
ដោយសារក្រុមចូលរួមសរុបមាន៨សម្រាប់វិញ្ញាសា MLBB នេះ ដូច្នេះក្រុមតំណាងកម្ពុជា Burn X Flash ក៏សង្ឃឹមខ្ពស់ក្នុងការទទួលបានកៅអី១ឡើងទៅប្រកួតជើងឯកពិភពលោកនៅប្រទេសរ៉ូម៉ានី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
សន្តិសុខសង្គម៧ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម


