កីឡា
ថ្នាក់ដឹកនាំ Esports សរសើរក្រុមកីឡាករ កីឡារិនីកម្ពុជាលេចធ្លោលើឆាកអន្តរជាតិ
ក្រុមកីឡាករ និងក្រុមកីឡាការិនីអេឡិចត្រូនិកជម្រើសជាតិកម្ពុជា បានលេចធ្លោលើឆាកអន្តរជាតិសម្រាប់ការប្រកួតជើងឯកពិភពលោក IESF World Esports Championship លើប្រភេទកីឡា Mobile Legend Bang Bang ចាប់ពីថ្ងៃទី៣ ដល់ទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ក្រុមនារីកម្ពុជាបានលេខ២ ក្នុងការប្រកួតជម្រុះតំបន់អាស៊ាន បន្ទាប់ពីបានឈ្នះឡាវ ព្រុយណេ និង ទីម័រខាងកើត ប៉ុន្តែបានចាញ់ ម៉ាឡេស៊ី ដើម្បីទទួលបានកៅអីឡើងជុំចុងក្រោយ។ នៅជុំចុងក្រោយ ក្រុមនារីកម្ពុជាទទួលបានលេខ១ក្នុងពូល C តាមរយៈជ័យជម្នះលើក្រុម ម៉ុងហ្គោលី និងកូឡុំប៉ី។
នៅវគ្គ៨ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា បានចាញ់ឥណ្ឌូណេស៊ី ០-២ ហើយធ្លាក់ទៅវគ្គ Lower Bracket ដែលវគ្គនេះ បានយកឈ្នះម្ចាស់ផ្ទះម៉ាឡេស៊ី ២-០ ដើម្បីឡើងទៅវគ្គ ៣ ក្រុមចុងក្រោយ។ នៅវគ្គ ៣ ក្រុមចុងក្រោយ ក្រុមនារីកម្ពុជា បានឈ្នះ អេហ្ស៊ីប ២-០ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបឥណ្ឌូណេស៊ី ជាថ្មី។ វគ្គដណ្តើមមេដាយមាស កម្ពុជា បានចាញ់ ឥណ្ឌូណេស៊ី ០-៣ ដើម្បីទទួលបានមេដាយប្រាក់។

ចំណែកក្រុមបុរសកម្ពុជាធ្វើបានល្អបំផុតជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយឈានដល់វគ្គផ្តាច់ព្រ័ត្រ ហើយទទួលបានមេដាយប្រាក់ពិភពលោក។ ឆ្លងកាត់ ៦ ប្រកួត ក្រុមបុរសកម្ពុជា ឈ្នះ ៥ និងចាញ់ ១ ក្នុងនោះបានឈ្នះ នេប៉ាល់ បេឡារុស្ស និង ដូមីនិក នៅវគ្គក្នុងពូល។ ពួកគេបានឈ្នះ កាហ្សាស្ថាន នៅវគ្គ ៨ ក្រុមចុងក្រោយ និងបន្តឈ្នះ តួកគី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ម្ចាស់ផ្ទះម៉ាឡេស៊ី នៅវគ្គវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានមេដាយប្រាក់ពិភពលោកជាលើកដំបូង។
តាមរយៈលទ្ធផលល្អប្រសើរទាំងបុរស និងនារីនេះ ត្រូវបានលោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា កោតសរសើរពីភាពរីកចម្រើនច្រើន បើប្រៀបធៀបនឹងការប្រកួតមុនៗ។

លោកបាននិយាយថា នេះសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនរបស់កីឡាអេឡិចត្រូនិកកម្ពុជាលើឆាកអន្តរជាតិ។ ក្រុមនារីកម្ពុជា ថ្វីបើធ្លាប់ទទួលបានមេដាយប្រាក់ពិភពលោកកាលពីឆ្នាំ ២០២៤ ហើយឆ្នាំ២០២៥ ទទួលបានទៀត ប៉ុន្តែបើមើលពីស្ថិតិ និងថិរវេលាប្រកួតរបស់ពួកគាត់ល្អប្រសើរជាងមុន។ ក្រុមប្រទេសផ្សេងៗឲ្យតែជួបក្រុមនារីកម្ពុជាគឺចាត់ទុកជាដៃគូដ៏លំបាក។
លោកបានបន្តថា ចំពោះក្រុមបុរសកម្ពុជាវិញគឺធ្វើបានល្អបំផុតមិនធ្លាប់មានដោយឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។ សមត្ថភាព ស្មារតី និងបទពិសោធរបស់ពួកគាត់កាន់តែល្អប្រសើរ។ តាមរយៈលទ្ធផលទាំងនេះគឺក្រុមបុរសកម្ពុជាក៏កាន់តែល្អប្រសើរលើឆាកអន្តរជាតិ៕



អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៤ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


