កីឡា
ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯក អ៊ីខេមបូឌានព្រីមៀរលីគ ២០២៥-២៦ លើវិញ្ញាសាបាល់ទាត់ទូរសព្ទ
ការប្រកួតកីឡាអេឡិចត្រូនិកលីគកម្ពុជា អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាល ឆ្នាំ២០២៥/២៦ លើវិញ្ញាសាបាល់ទាត់ទូរសព្ទដៃបានបញ្ចប់នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីចំណាយពេលប្រកួតអស់ជាច្រើនសប្តាហ៍។

ជើងឯក អ៊ីខេមបូឌានព្រីមៀរលីគ រដូវកាល ឆ្នាំ២០២៥/២៦ លើវិញ្ញាសាបាល់ទាត់ទូរសព្ទដៃ បានទៅកីឡាករ រី សក្តា របស់ក្លិប ព្រះខ័នរាជស្វាយរៀង ដែលបានយកឈ្នះកីឡាករ ម៉ាត់ រ៉ាហ្សាក់ របស់ក្លិបបាល់ទាត់ អឹមអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ៣-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រមានចំនួន ៥ ជុំទើបរកឃើញអ្នកទទួលបានជ័យជម្នះ។ វគ្គទី១ កីឡាកររបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ អឹមអអូអាយ កំពង់ដេវ៉ា ដោយលទ្ធផល ១-០។ វគ្គទី២ អឹមអូអាយ កំពង់ដេវ៉ា បានឈ្នះ ដោយលទ្ធផល ១-៣។ វគ្គទី៣ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ ប៉ុន្តែ រី សក្តា បានឈ្នះដោយប៉េណាល់ទី ៣-០។ វគ្គទី៤ អឹមអូអាយ កំពង់ដេវ៉ា បានឈ្នះដោយលទ្ធផល ០-៤ ដែលធ្វើឲ្យទាំង ៤ វគ្គស្មើគ្នា ២-២ ហើយវគ្គកាត់សេចក្តីចុងក្រោយ ព្រះខ័នរាជស្វាយរៀង ឈ្នះដោយលទ្ធផល ១-០ ដើម្បីទទួលបានជ័យជម្នះ។

លទ្ធផលចប់ការប្រកួត
- វគ្គ១៖ ព្រះខ័នរាជស្វាយរៀង ១-០ អឹមអូអាយ កំពង់ដេវ៉ា
- វគ្គ២៖ ព្រះខ័នរាជស្វាយរៀង ១-៣ អឹមអូអាយ កំពង់ដេវ៉ា
- វគ្គ៣៖ ព្រះខ័នរាជស្វាយរៀង ២-២ (P ៣-០) អឹមអូអាយ កំពង់ដេវ៉ា
- វគ្គ៤៖ ព្រះខ័នរាជស្វាយរៀង ០-៤ អឹមអូអាយ កំពង់ដេវ៉ា
- វគ្គ៥៖ ព្រះខ័នរាជស្វាយរៀង ១-០ អឹមអូអាយ កំពង់ដេវ៉ា
អត្ថបទ៖ វិរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


