Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើទោះជា​ខ្ញុំ​បោះបង់ចោល​ហ្វេ​ស​បុក​ តែ​ខ្ញុំ​នៅ​តែ​មាន​លទ្ធភាព​ទទួល​យោបល់​និង​​សំណូមពរ​ប្រជាពលរដ្ឋ

បានផុស

នៅ

ភ្នំពេញ ៖ នាយប់​ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ប្រើប្រាស់​បណ្ដាញសង្គម តេ​ឡេ​ក្រាម​, ​ធ្វី​ស​ធឺ, តិកតុក​(Telegram,Twitter,TikTok)​ជំនួស​វិញ ដោយ​សម្ដេចតេជោលើក​ឡើង​ថា “បើ​ទោះ​ជា​ខ្ញុំ​បោះបង់ចោល​ហ្វេ​ស​បុក​តែ​ខ្ញុំ​នៅ​តែ​មាន​លទ្ធភាព​ទទួល​យោបល់​និង​​សំណូមពរ​ប្រជាជន​បាន​កាន់តែ​ទូលំទូលាយ​ជាង​មុន”។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម សម្ដេចតេជោបានសរសេរថា “បងប្អូន​ជនរួមជាតិ​! ពេលមុន​បងប្អូន​ស្វែងរក​ការផ្តល់​ព័ត៌មាន​ឬ រក​ការជួយ​ពី​ខ្ញុំ​តាមរយៈ​ហ្វេ​ស​បុក​។​ ​ពេលនេះ​ខ្ញុំ​បញ្ចប់​ការប្រើ​ហ្វេ​សបុ​កដោយ​ខ្លួនឯង​ដោយ​ងាក​ទៅ​ប្រើ​តេ​ឡេ​ក្រាម​ ​ធ្វី​ស​ធឺ តិកតុក​(telegram,twitter,TikTok)​ជំនួស​វិញ”​។

សម្ដេច​បាន​គូស​បញ្ជាក់​ទៀត​ថា ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​សម្ដេច​ផ្តល់​មតិ​ឲ្យ​សម្ដេច​ឬ​ស្នើសុំ​ឲ្យ​សម្ដេច​ជួយ​សូម​បង្កើត​ប្រសិន​មិន​​ទាន់​មាន​និង​សូម​ភ្ជាប់​ជាមួយ​បណ្តាញ​ទាំង៣​ខាងលើនេះ​របស់​សម្ដេច​។ បណ្តាញ​ទាំង​៣​សម្ដេច​បើក​ឲ្យ​ចូល​មាន​មតិ​បាន​គ្រប់​បណ្តាញ​។

សម្ដេច​សូម​ឲ្យ​គ្រប់​ស្ថាប័ន​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​ធ្លាប់មាន​ក្រុម​តាមដាន​ផេ​ក​​ហ្វេ​ក​បុក​របស់​សម្ដេច​ទៅតាម​ដាន​គណនី Telegram,twitter,TikTok របស់​សម្ដេច​វិញ​ ព្រោះ​មតិ​ប្រជាជនមាន​នៅតាម​បណ្តាញទាំង​៣​នេះ​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា២៤ នាទីutes មុន

​នៅក្លិបព្រះ​ខ័ន​រាជស្វាយរៀង បរិច្ចាគ ២០ លាន​រៀល ដល់​មូល​និធិជួយ​កងទ័ព និង​ជន​ភៀសសឹក

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យរំពឹងថានឹងមានពលករខ្មែរ៤០ម៉ឺននាក់វិលត្រឡប់ពីប្រទេសថៃវិញរយៈពេល៥ថ្ងៃនេះ

ព័ត៌មានជាតិ៥៥ នាទីutes មុន

ក្រសួងអប់រំអនុញ្ញាតឲ្យបេក្ខជនភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារអាចប្រឡងនៅខេត្តផ្សេងបាន

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៨​អស់ឥទ្ធិពល តែព្យុះទី៩នៅតែបន្តជះឥទ្ធិពលលើកម្ពុជា ដល់ថ្ងៃទី៣០កក្កដា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម