ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
រដ្ឋមន្ត្រីក្រសួងអប់រំថៃ កំពុងរងពាក្យរិះគន់ពេញប្រទេស ជុំវិញការស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំនិងពិព័រណ៍អប់រំ នៅសាលា Benjamarachutit ក្នុងខេត្ត Nakhon Si Thammarat កាលពីថ្ងៃសៅរ៍ទី២០ខែកក្កដាឆ្នាំ២០២៥។

រូបថតរបស់លោកស្រី Narumon Pinyosinwat នៅលើបណ្តាញសង្គម ត្រូវបានប្រជាជនថៃចចូលទៅ comment និង ចែករំលែកព្រោងព្រាត ដោយសុទ្ធតែបង្ហាញការមិនពេញចិត្តចំពោះការស្លៀកពាក់ ព្រមទាំងបង្កឲ្យមានការជជែកវែកញែកបែកផ្សែងចំពោះភាពមិនសមរម្យនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ឆ្លើយតបទៅពាក្យរិះគន់ លោកស្រីនិយាយថា៖ «វាមិនមែនជាព្រឹត្តិការណ៍ផ្លូវការទេ។ ខ្ញុំចង់បង្កើតបរិយាកាសងាយស្រួល ដែលខ្ញុំអាចទាក់ទងដោយផ្ទាល់ជាមួយគ្រូបង្រៀន និងសិស្សានុសិស្សបាន។ នៅចុងសប្តាហ៍និងថ្ងៃឈប់សម្រាក គួរតែមានការស្លៀកពាក់បែបធម្មតាៗអ៊ីចឹងហើយ»។
ស្របពេលជាមួយគ្នានោះដែរ លោកស្រីថែមទាំងជំរុញឲ្យសាធារណជន គួរតែផ្តោតលើការកែលម្អប្រព័ន្ធអប់រំរបស់ប្រទេសវិញទៅល្អជាង ជាជាងនាំពាក្យមករិះគន់ដូច្នេះ។
រឿងនេះ បានធ្វើឲ្យមានការជជែកដេញដោលជាថ្មីម្តងទៀតជុំវិញ បែបបទនៃការស្លៀកពាក់ នៅក្នុងកម្មវិធីសាធារណៈ ដោយអ្នកខ្លះចោទសួរថា ហេតុអ្វីបានជាបុគ្គលិកមូលដ្ឋានត្រូវគេប្រាប់ឲ្យស្លៀកពាក់បែបផ្លូវការ ទាំងដែលមន្ត្រីថ្នាក់លើមិនព្រមស្លៀកផ្លូវការធ្វើជាគំរូគេនោះ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


