ព័ត៌មានអន្ដរជាតិ
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ នៅថ្ងៃ២៤ ខែកក្កដា បានបង្ហោះអំពីស្ថានការណ៍ចលាចលនៅព្រំដែនកម្ពុជា-ថៃ ដោយចោទលាបពណ៌មកលើសម្ដេចហ៊ុនសែនថា ជាអ្នកបញ្ជាឲ្យបាញ់ចូលទឹកដីថៃតាំងពីព្រឹកម៉ិញ តាមរយៈការបាញ់សម្លាប់មុនគេ បន្ទាប់ពីមកដាក់អន្ទាក់គ្រាប់បែកនៅតាមបណ្តោយព្រំដែន ដែលត្រូវគេចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងក្រមសីលធម៌នៃការរស់នៅជាមួយគ្នាជាអ្នកជិតខាងល្អ រហូតដល់បាត់បង់ជីវិតទាហានថៃ និងរបួសជាច្រើននាក់ទៀត។

តាមរយៈនោះដែរ លោកបានកុហកបោកប្រាស់ថា ប្រទេសថៃបានអនុវត្តការអត់ធ្មត់ ការអត់ឱនគោរពច្បាប់អន្តរជាតិ និងបានបំពេញកាតព្វកិច្ចក្នុងនាមជាប្រទេសជិតខាងដ៏ល្អ។ ពេលនេះយោធាថៃអាចឆ្លើយតបតាមផែនការយុទ្ធសាស្ត្រ ហើយក្រសួងការបរទេសអាចកំណត់វិធានការផ្សេងៗ ដោយភាពស្របច្បាប់។
យ៉ាងណាមិញ បន្ទាប់ពីការបង្ហោះនេះបានចុះផ្សាយព្រោងព្រាត លោកមិនបានទទួលការសរសើរពីពលរដ្ធនៃជាតិសាសន៍របស់ខ្លួនឡើយ។ ជាក់ស្ដែង ប្រជាជនថៃជាច្រើនបែរជាសម្រុកបញ្ចេញមតិយ៉ាងខឹងសម្បារ ស្របពេលដែលអ្នកខ្លះក៏បានលើកជាសំណួរអំពីទំនាក់ទំនងរវាងគ្រួសារទាំងពីរ និងមូលហេតុនៃអំពើហិង្សារវាងប្រទេសទាំងពីរលើកនេះថែមទៀតផង។
ជាងនេះទៅទៀត អ្នកបញ្ចេញមតិជាច្រើនបានសម្រុកជេរព្រោងព្រាត ថែមទាំងប្រមាថគ្រួសារថាក់ស៊ីនថា ជាអ្នកនាំសង្រ្គាមនៅតាមបណ្តោយព្រំដែន បណ្ដាលឲ្យកងទ័ពបង្ហូរឈាម ជាពិសេសនោះគឺកូនស្រីពៅរបស់លោក ដែលជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ផែថងតាន នាងជាអ្នកនាំប្រជាជនថៃរងនូវការអាម៉ាស់ និងទាមទារឲ្យនាងទទួលខុសត្រូវចំពោះអាយុជីវិតជនស៊ីវិលជាច្រើន។
យ៉ាងណាក៏ដោយ បន្ទាប់ពីទ្រាំទ្រនឹងពាក្យជេរប្រមាថមិនបាន អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ស្រាប់តែបិទការបញ្ចេញមតិពីពលរដ្ធថៃភ្លាមៗ ហើយឈប់បង្ហោះសារផ្ដេសផ្ដាសពាក់ព័ន្ធនឹងការបាញ់ប្រហារនាថ្ងៃនេះ។
ដោយឡែក ងាកទៅកាន់ផែថងតានឯណោះវិញ ពេលនេះកំពុងព្យាយាមលាបពណ៌កម្ពុជា ក្រោមហេតុផលថ្កោលទោសកម្ពុជា ចំពោះការបាញ់ប្រហារមកលើតំបន់មួយចំនួននាំឲ្យជនស៊ីវិលរងរបួស ទាំងដែលភាគីរបស់ខ្លួន ជាអ្នកបើកការបាញ់ប្រហារមុនគេ តាំងពីព្រឹកមិញមកម្ល៉េះ។ ជាងនេះទៅទៀត នាងនៅតែឆ្លើយទាំងអឿថា កម្ពុជាជាអ្នកវាយបកមកមុន ទើបថៃអស់ភាពអត់ធ្មត់ ដែលនាំឲ្យមានការបាញ់បោះទៅមកបែបនេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សម្ដីនៅតែឈ្លើយ ផែថងថាន ឆ្លើយទាំងអំនួតថា យោធាថៃមានភាពចាស់ទុំគ្រប់គ្រាន់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ


