ព័ត៌មានអន្ដរជាតិ
តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?
នៅថ្ងៃចន្ទទី២៨ខែកក្កដាឆ្នាំ២០២៥ កម្ពុជានិងថៃ នឹងជួបចរចាគ្នាដើម្បីស្វែងរកបទឈប់បាញ់ ប៉ុន្តែមានការចោទជាសំណួរថា តើកិច្ចប្រជុំនឹងទទួលបានលទ្ធផលទេ បើភាគីថៃនៅតែប្រកាន់ជំហរប្រើប្រាស់ផែនទីគូសដោយឯកតោភាគីខ្នាត ១:៥០ ០០០នោះ?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំក្នុងទីក្រុងគូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី ខណៈគណៈប្រតិភូថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីស្តីទី Phumtham Vejjayachai។
ទោះបីជាយ៉ាងណាក៏ដោយ ម៉ាឡេស៊ីបញ្ជាក់ថា ការចរចាគ្នានេះ គឺមិនមានការលូកដៃពីភាគីទី៣ឡើយ ប៉ុន្តែមានសំណួរថា តើជំនួបនេះនឹងទទួលបានលទ្ធផលដែរឬអត់បើភាគីថៃ នៅតែអះអាងប្រើប្រាស់ខ្នាត ១:៥០ ០០០គូសជាឯកតោភាគី ចំណែកកម្ពុជា ប្រើប្រាស់ផែនទីខ្នាត ១:២០០ ០០០ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។
អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រីថៃ Jirayu Huangsap និយាយថា ថៃនឹងប្រើប្រាស់ផែនទីខ្នាត១:៥០ ០០០ ហើយទាត់ចោលពាក្យចចាមអារ៉ាមដែលថាខ្លួនព្រមប្រើប្រាស់ផែនទីខ្នាត ១:២០០ ០០០ ក្រោយកម្ពុជាព្រមឈប់បាញ់។
តើលទ្ធផលនៃកិច្ចប្រជុំនេះនឹងទៅជាយ៉ាងណា បើភាគីថៃនៅតែប្រកាន់ជំហរបែបនេះ?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


