ព័ត៌មានអន្ដរជាតិ
ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth ថា៖ «លោកទើបតែនិយាយទៅកាន់ នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធការបញ្ចប់សង្គ្រាម ជាមួយប្រទេសថៃ។ ខ្ញុំកំពុងហៅទៅកាន់នាយករដ្ឋមន្ត្រីស្តីទីថៃ ឥឡូវនេះស្នើឲ្យមានបទឈប់បាញ់និងបញ្ចប់សង្គ្រាមដែលកំពុងតែបំផ្លិចបំផ្លាញ»។

ជុំវិញរឿងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការឈប់បាញ់នាំយកសន្តិភាពមកវិញ ប៉ុន្តែភាគីថៃឯណោះទេ ដែលមិនបញ្ឈប់មហិច្ឆតាឃ្លានពានចង់បានទឹកដីកម្ពុជា ដោយនៅតែបន្តបាញ់ចូលដីកម្ពុជាដដែល។
នាយករដ្ឋមន្ត្រីស្តីទីថៃ Phumtham Wechayachai និយាយនៅថ្ងៃអាទិត្យទី២៧ខែកក្កដាឆ្នាំ២០២៥ថា ប្រទេសថៃពេញចិត្តនឹងការចរចាទ្វេភាគីជាមួយកម្ពុជា ហើយមិនចង់បានការអន្តរាគមន៍ពីភាគីទីបីក្នុងការដោះស្រាយជម្លោះព្រំដែនដែលកំពុងកើតមាននោះទេ។

សម្តីរបស់លោក Phumtham គឺបង្ហាញយ៉ាងច្បាស់ថា ថៃកំពុងតែបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃសហរដ្ឋអាមេរិក តែជាប្រទេសមហាអំណាចផុតលេខលើពិភពលោកទាល់តែសោះ ទាំងដែលប្រមុខសេតវិមាន ខំមកជួយដោះស្រាយជម្លោះនេះហើយ។
តាមការបញ្ជាក់ពីក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា ទោះលោកត្រាំស្នើឲ្យមាន បទឈប់បាញ់ក៏ដោយ ប៉ុន្តែថៃនៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លាមកលើទឹកដីកម្ពុជាត្រង់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី អូរស្មាច់ តំបន់អានសេះ និងតំបន់ប្រាសាទព្រះវិហារ។
យ៉ាងណា កងទ័ពក៏ក្លាហានរបស់កម្ពុជា បានវាយទប់ទល់យ៉ាងអង់អាចបំផុត ការពារមិនឲ្យសត្រូវឈ្លានពានរំលោភបំពានទឹកដីកម្ពុជាបានឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំឲ្យថៃនិងកម្ពុជាឈប់បាញ់ភ្លាម ដោយដាក់គំនាបមិនធ្វើពាណិជ្ជកម្មជាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


