ព័ត៌មានអន្ដរជាតិ
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ ផែថងតាន នៅថ្ងៃទី ២៤ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះសារភ្ចាប់ជាមួយរូបភាពពីរសន្លឹក ទាក់ទិននឹងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ដែលអះអាងថា «ថៃជាអ្នកបាញ់មុន» ព្រមទាំងរូបភាពរបស់ប្រធានព្រឹទ្ធសភាកម្ពុជាថា «កម្ពុជាគ្មានជម្រើសអ្វីក្រៅពីវាយបកវិញទេ»។

តាមរយៈរូបភាពនោះ ផែថងតាន បានសរសេរសំណេរចោទមកលើប្រទេសកម្ពុជាថា «ដូចការរំពឹងទុក ធ្វើដូចជាជនរងគ្រោះ»។ ទន្ទឹមនឹងនោះ នាងក៏ចែករំលែកព័ត៌មានរបស់នាយឧត្តមសេនីយ៍ Nattapol Nakphanit អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថា កងទ័ពថៃរបស់ខ្លួនបានស៊ូទ្រាំបំផុត ហើយនឹងមិនមានការចរចាជាមួយកម្ពុជាទៀតទេ។
យ៉ាងណា តាមរយៈសំណេរដដែលនោះរដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃបានសរសេរលាបពណ៌មកកាន់កម្ពុជាថា អ្វីដែលល្អបំផុតគឺកុំចុះទៅលេងល្បែងមួយនោះ។ ភាគីថៃគ្រប់គ្នាព្យាយាមរក្សាភាពស្ងប់ស្ងាត់ អត់ធ្មត់ និងមានភាពចាស់ទុំក្នុងគ្រប់ស្ថានភាព។ ទោះបីជាមានការញុះញង់យ៉ាងណាក៏ដោយ ការអត់ធ្មត់មានទីបញ្ចប់។ ដូច្នេះហើយ នេះជាភាគបញ្ចប់ដែលពួកយើងផ្ញើការលើកទឹកចិត្តដល់កងទ័ពទៅកាន់សមាជិកក្រុមទាំងអស់។

ទោះជាយ៉ាងណាក៏ដោយ សម្ដីដែលផែថងតាននិយាយមកទាំងនេះ សុទ្ធតែជាការបំភ្លៃខុសពីការពិតទាំងស្រុង ទាំងដែលការផ្ទុះអាវុធព្រឹកមិញ គឺបណ្ដាលមកពីកងទ័ពថៃវាយប្រហារមកលើទាហានកម្ពុជាមុនប៉ុណ្ណោះ។ ទង្វើស្ដែងៗរបស់ជនជាតិថៃនៅថ្ងៃនេះ គឺសបញ្ចាក់ឲ្យដឹងថា ថៃគឺជាប្រទេសដែលស្រេកឃ្លានការឈ្លានពាន ស្រែកឃ្លានមហិច្ចតាចង់បានទឹកដីដែលជាទីសុខសាន្តរបស់ជនជាតិខ្មែរគ្រប់រូប។
ជាងនេះទៀតសោត លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបញ្ចាក់ព្រឹកមិញដែរថា កងទ័ពថៃឯណោះទេដែលបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ហើយកងទ័ពកម្ពុជា បានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតសមាជិកព្រឹទ្ធសភា ដៀលចំៗថា ថៃពុករលួយតាំងពីរឿងក្ដី Tangmo និងកូនសិស្សទាហាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


