Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ​នៅព្រំដែនកម្ពុជា និងថៃ។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​សារ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២៧​ខែ​កក្កដា​ឆ្នាំ​២០២៥។

លោកអគ្គលេខាធិការ បានចេញ​សេចក្ដី​ថ្លែងការណ៍​ថា «ខ្ញុំជំរុញ​ឲ្យ​ភាគីទាំងពីរយល់ព្រមជាបន្ទាន់ចំពោះបទឈប់បាញ់ និងដោះស្រាយបញ្ហាណាមួយតាមរយៈការសន្ទនា»។

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​នៅ​ចាំ​​ជួយ​ក្នុង​ការ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​»៕

លោក Antonio Guterres (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម