Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា

បានផុស

នៅ

ក្នុងការប្រយុទ្ធគ្នារវាងថៃនិងកម្ពុជាដែលថៃជាអ្នកផ្តើមមុនកាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែកក្កដាឆ្នាំ២០២៥ ថៃបានបញ្ចេញយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿង មកវាយប្រហារកម្ពុជា។ យ៉ាងណា ក៏មានសេចក្តីរាយការណ៍អំពីការធ្លាក់យន្តហោះនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការវាយប្រហារនោះ ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា ដោយលើកឡើងថា៖ កម្ពុជាចាត់ទុកការប្រើប្រាស់យន្តហោះចម្បាំង F-16 នេះថាជាអំពើឈ្លានពានយោធាដ៏ព្រៃផ្សៃនិងខុសច្បាប់។ ទង្វើនេះបានរំលោភច្បាប់អន្តរជាតិនិងបង្កជាហានិភ័យដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ទន្ទឹមនោះ ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវជាពិសេសដល់សហរដ្ឋអាមេរិក ឲ្យស៊ើបអង្កេតលើការប្រើប្រាស់យន្តហោះ F-16 របស់ថៃក្នុងការវាយប្រហារ ហើយឲ្យអនុវត្តគោលនយោបាយត្រួតពិនិត្យអាវុធរបស់ខ្លួន។

ការប្រើយន្តហោះ F-16 របស់ថៃដើម្បីវាយប្រហារកម្ពុជា គឺពិតជាខុសនឹងលក្ខខណ្ឌដែលអាមេរិកបានកំណត់នៅក្នុងកិច្ចព្រមព្រៀងលក់អាវុធ។

នៅពេលសហរដ្ឋអាមេរិកលក់អាវុធឬបរិក្ខារយោធា ដូចជាយន្តហោះ F-16 ទៅឲ្យប្រទេសដទៃ តែងតែចងលក្ខខណ្ឌដ៏តឹងរ៉ឹងភ្ជាប់មកជាមួយ ដោយលក្ខខណ្ឌទាំងនោះបញ្ជាក់ថា អាវុធទាំងនោះមិនអាចយកទៅប្រើប្រាស់សម្រាប់ធ្វើសង្គ្រាមឈ្លានពាន ប្រឆាំងនឹងប្រទេសដទៃបានទេ លើកលែងតែមានការអនុញ្ញាតច្បាស់លាស់ពីអាមេរិក។

មិនត្រឹមប៉ុណ្ណឹង F-16 ត្រូវតែប្រើប្រាស់សម្រាប់ការពារខ្លួន ឬក្នុងគោលបំណងយោធាដែលបានកំណត់ទុកជាមុននៅក្នុងកិច្ចព្រមព្រៀង។

ប្រសិនបើសហរដ្ឋអាមេរិកធ្វើការស៊ើបអង្កេត ហើយរកឃើញថាថៃបានបំពានលក្ខខណ្ឌនៃការប្រើប្រាស់យន្តហោះ F-16 មែននោះ សហរដ្ឋអាមេរិកអាចនឹងព្យួរការលក់គ្រឿងបន្លាស់ ការថែទាំ ឬការលក់អាវុធបន្ថែមទៀតទៅឲ្យថៃ។

ក្នុងករណីធ្ងន់ធ្ងរជាងនេះ អាមេរិកអាចដាក់ទណ្ឌកម្មផ្សេងៗទៀតលើស្ថាប័នយោធាថៃ ហើយវានឹងធ្វើឲ្យទំនាក់ទំនងយោធាទ្វេភាគីរវាងសហរដ្ឋអាមេរិក និងថៃមានភាពរង្គោះរង្គើ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ F-16 របស់ថៃ ត្រូវកងទ័ពខ្មែរបាញ់ធ្លាក់មួយគ្រឿងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម