Connect with us

ព័ត៌មានជាតិ

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

បានផុស

នៅ

(​កូរ៉េ​)៖ ពេញ​មួយ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២៥​ នេះ​ ពោល​តាំងពីព្រឹក​រហូតមកដល់​ពេលយប់​ម៉ោង​នៅ​ប្រទេស​កូរ៉េ សហគមន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​រាប់ម៉ឺន​នាក់ បាន​បន្ត​បញ្ចេញ​សំឡេង​តាម​គ្រប់​រូបភាព​ទាំងអស់​ដើម្បី​ថ្កោលទោស​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​មកលើ​ប្រទេស​កម្ពុជា​ដែល​បាន​បណ្តាល​ឱ្យ​ជីវិត​មនុស្ស​ស្លាប់​រាប់សិប​នាក់ និង​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត​រត់ចេញ​ពី​លំនៅឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សំឡេង​ស្រែក​ប្រឆាំង​ការឈ្លានពាន ដោយមាន​ដៃ​គ្រវីទង់ជាតិ​ផង ពលរដ្ឋ​ខ្មែរ​បាន​ថ្កោលទោស​ការឈ្លានពាន​រប​ស់​ថៃ​មកលើ​កម្ពុជា​ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​ខ្សោយ​ជាង និង​មាន​មាឌតូច​ជាង​។ ជាមួយគ្នានេះ​ពលរដ្ឋ​ទាំងអស់​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ថៃ​ដើម្បី​ឱ្យមាន​បទ​ឈប់​បាញ់​នៅតាម​បន្ទាត់​ព្រំដែន​ដែល​កំពុង​រាលដាល ហើយ​កំពុង​ផ្តាច់ជីវិត​ជន​ស្លូតត្រង់​។

​ក្រៅពីនេះ ពលរដ្ឋ​ទាំងអស់ បាន​ច្រៀង​ចម្រៀង​ដើម្បី​លើកទឹកចិត្ត​ទៅដល់​វីរ​កងទ័ព​កម្ពុជា​ដែល​ឈរ​នៅតាម​បន្ទាត់​ព្រំដែន​យ៉ាង​ក្លាហាន​ដើម្បី​ការពារជាតិ​របស់ខ្លួន​។​

សូមបញ្ជាក់ថា​ ក្រៅពី​ប្រទេស​កូរ៉េ​ ក៏មានដែរ ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន និង​អូស្ត្រាលី រួមទាំង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​លើ​ពិភពលោក បាននិងកំពុង​បន្តធ្វើ​យុទ្ធនាការ​ប្រឆាំង​ការឈ្លានពាន​របស់​ថៃ​យ៉ាង​គឃ្លើន​មកលើ​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម