ព័ត៌មានអន្ដរជាតិ
អាមេរិក បារម្ភខ្លាំងថា កូរ៉េខាងជើង ធ្វើបាបទាហានរបស់ខ្លួន
សហរដ្ឋអាមេរិកកំពុងបារម្ភថា ទាហានអាមេរិកដែលឃុំឃាំងដោយកូរ៉េខាងជើង អាចត្រូវគេធ្វើបាប ខណៈទីក្រុងព្យុងយ៉ាង មិនទាន់ឆ្លើយតបទៅនឹងការសាកសួរអំពីសុខទុក្ខរបស់គាត់នៅឡើយទេ។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសលោក Matt Miller ក៏បានលើកឡើងពីប្រវត្តិរបស់ទីក្រុងព្យុងយ៉ាង ដែលធ្លាប់ធ្វើបាបអ្នកជាប់ឃុំកន្លងមកផងដែរ។
លោកនិយាយថា “យើងតែងតែមានក្តីព្រួយបារម្ភចំពោះការដែល កូរ៉េខាងជើងធ្វើដាក់បុគ្គលដែលត្រូវបានឃុំឃាំងពីមុន ហើយនោះជាហេតុផលមួយ ធ្វើឲ្យយើងឈានដល់ការស្នើសុំព័ត៌មានបន្ថែមអំពីសុខុមាលភាពរបស់លោក King” ។
ដំបូងឡើយ ទាហានអាមេរិកឈ្មោះ Travis King ត្រូវត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីប្រឈមមុខនឹងការដាក់ពិន័យ បន្ទាប់ពីជាប់ពន្ធនាគារនៅប្រទេសកូរ៉េខាងត្បូង ប៉ុន្តែផ្ទុយទៅវិញ គាត់បានចាកចេញពីព្រលានយន្តហោះ ទៅចូលរួមក្នុងដំណើរទេសចរណ៍ព្រំដែន ហើយក៏រត់គេចខ្លួនតែម្តង។
មន្ទីរបញ្ចកោណនិយាយថា កងទ័ពអាមេរិក បានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះរួចហើយ ប៉ុន្តែ អាទិភាពចម្បង គឺត្រូវធានាការដោះលែងរូបគាត់ជាមុនសិន។

ទន្ទឹមនោះ លេខាធិការកងទ័ព លោកស្រី Christine Wormuth បាននិយាយនៅឯវេទិកាសន្តិសុខ Aspen ថា “ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ដែលលោក King ស្ថិតនៅក្នុងដៃរបស់អាជ្ញាធរកូរ៉េខាងជើង ហើយខ្ញុំព្រួយបារម្ភអំពីរបៀប ដែលពួកគេអាចប្រព្រឹត្តដាក់គាត់”។
ស្របពេលជាមួយគ្នានោះ លោកស្រីបានលើកឡើងពីករណីរបស់ជនជាតិអាមេរិកម្នាក់ទៀតឈ្មោះ Otto Warmbier ដែលត្រូវបានឃុំខ្លួនអស់រយៈពេលមួយឆ្នាំកន្លះ មុនដោះលែង ខណៈនៅពេលដោះលែង គាត់បានសន្លប់ អំឡុងពេលបញ្ជូនទៅសហរដ្ឋអាមេរិក ហើយបានស្លាប់នៅ ៦ ថ្ងៃក្រោយមក ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ កូរ៉េខាងជើង មិនឆ្លើយតបទៅ អាមេរិក រឿងសុខទុក្ខទាហានដែលឆ្លងកាត់តំបន់គ្មានយោធា
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


