ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង មិនឆ្លើយតបទៅ អាមេរិក រឿងសុខទុក្ខទាហានដែលឆ្លងកាត់តំបន់គ្មានយោធា
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Matthew Miller បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងជើងមិនទាន់ឆ្លើយតបមកកាន់សហរដ្ឋអាមេរិកវិញនៅឡើយទេ ទាក់ទងនឹងសុវត្ថិភាព ក៏ដូចជាកន្លែងឃុំខ្លួនរបស់ទាហានអាមេរិកដែលបានឆ្លងកាត់ព្រំដែនអន្តរកូរ៉េ ចូលមកកាន់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះនោះទេ ។

មន្ទីរបញ្ចកោណបានបញ្ជាក់ពីអត្តសញ្ញាណរបស់ទាហានអាមេរិករូបនេះថា មានឈ្មោះ King Travis ជាកងទាហានថ្នាក់ទី ២ បានឆ្លងកាត់បន្ទាត់កំណត់ព្រំដែនយោធានៅតំបន់សន្តិសុខរួម (JSA) ក្នុងតំបន់គ្មានយោធាកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ។
លោក Miller បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “មន្ទីរបញ្ចកោណបានទាក់ទងទៅសមភាគីនៅក្នុងជួរកងទ័ពប្រជាជនកូរ៉េរួចហើយ ប៉ុន្តែការទំនាក់ទំនងទាំងនោះមិនទាន់មានចម្លើយសម្រាប់យើងនៅឡើយទេ ហើយយើងក៏មិនទាន់ដឹងដែរថាតើ លោក King មានចេតនា ឬក៏មិនមានចេតនា ដែលធ្វើដំណើរឆ្លងកាត់ចូលប្រទេសកូរ៉េខាងជើងនោះ” ។

លោក Miller បានសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិកមានបណ្តាញមួយចំនួនដែលអាចផ្ញើសារទាក់ទងទៅកាន់កូរ៉េខាងជើងង ប៉ុន្តែការពិភាក្សាទាំងនោះមានភាពរសើបខ្លាំងណាស់ ហើយយើងក៏មិនទាន់បានត្រៀមខ្លួនដើម្បីចូលយកព័ត៌មានលម្អិតទាំងអស់នៅពេលនេះផងដែរ” ។
ទន្ទឹមនោះ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះបានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីសិក្សាពីសុវត្ថិភាពរបស់លោក King ក៏ដូចជាធ្វើការស្នើសុំណាមួយដើម្បីឲ្យទាហានរបស់យើងវិលត្រឡប់មកកាន់សហរដ្ឋអាមេរិកផងដែរ ។

គួរបញ្ជាក់ថា លោក King Travis បានធ្វើដំណើរជាលក្ខណៈជនស៊ីវិលនៅភូមិ Panmunjom ក្នុងកម្មវិធីមួយដែលគេរៀបចំឡើងដើម្បីផ្តល់ឱកាសទៅមើលទាហានកូរ៉េខាងត្បូងឲ្យបានជិត នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ប៉ុន្តែទាហានអាមេរិករូបនេះត្រូវបានចាប់ឃុំឃាំងភ្លាមៗ បន្ទាប់ពីបានឆ្លងកាត់តំបន់គ្មានយោធាដែលពុះចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូង ខណៈមូលហេតុពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Yonhap
ចុចអាន ៖ ស្គាល់អត្តសញ្ញាណទាហានអាមេរិក ដែលរត់ឆ្លងកាត់តំបន់គ្មានយោធា ចូល កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


