ព័ត៌មានជាតិ
ឆ្នាំ ២០២៤ កម្ពុជានឹងមានអ្នកជំនាញអភិរក្សថ្មប្រាសាទបុរាណច្រើនថែមទៀត
អ្នកជំនាញមកពីស្ថាប័ន GIZ នៃប្រទេសអាល្លឺម៉ង់បានអះអាងថា នៅពាក់កណ្ដាលឆ្នាំ២០២៤ ប្រទេសកម្ពុជានឹងមានអ្នកជំនាញអភិរក្សផ្នែកថ្មប្រាសាទបុរាណកើនឡើង។

កញ្ញា Helen Jacobsen ដែលបានមកបណ្ដុះបណ្ដាលសិក្ខាកាមនៅកម្ពុជាបានលើកឡើងថា កញ្ញាបានយកចិត្តទុកដាក់ដើម្បីបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញ ព្រមទាំងការសម្អាតថ្មដោយប្រើទឹក និងការសម្អាតដោយប្រើសារធាតុគីមីជាដើម។
គ្រូបណ្តុះបណ្តាលរូបនេះបានអះអាងថា នៅអំឡុងពាក់កណ្ដាលឆ្នាំ២០២៤ ខាងមុខ នៅពេលវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្មជំនាន់ទី២ នឹងបញ្ចប់ ប្រទេសកម្ពុជានឹងមានអ្នកជំនាញផ្នែកអភិរក្សថ្ម ប្រាសាទបុរាណកើនឡើងមួយចំនួនថែមទៀត។
អ្នកសិក្ខាកាមខ្មែរ ២០ រូប ដែលជ្រើសរើសចេញពីបុគ្គលិកនិងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា មកពីតាមបណ្ដាផ្នែកនានានោះ កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់លើជំនាញអភិរក្សថ្មនេះ រយៈពេលជាង ១ឆ្នាំមកហើយ។


មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា លោក រីក រ៉េត បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនេះដែលមានរយៈពេលជាង ២ឆ្នាំ គឺជាកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន GIZ អាល្លឺម៉ង់ជាមួយនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា។


វគ្គបណ្ដុះបណ្ដាលនេះមានសារសំខាន់យ៉ាងខ្លាំង ដោយអាចផ្ដល់ប្រយោជន៍ដល់សិក្ខាកាមឱ្យយកចំណេះដឹងទៅប្រើប្រាស់លើការងារថែរក្សា ការពារប្រាសាទបុរាណនៅតាមកន្លែងផ្សេងៗសម្រាប់ពេលអនាគត និងអាចផ្សព្វផ្សាយជំនាញបន្តទៅកាន់កូនខ្មែរជំនាន់ក្រោយឱ្យចេះដឹងកាន់តែទូលំទូលាយផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៣ ស្ថាប័ន GIZ អាល្លឺម៉ង់ ធ្លាប់បានសហការជាមួយអាជ្ញាធរជាតិអប្សរា បើកវគ្គបណ្ដុះបណ្ដាលជំនាញអភិរក្សថ្ម ប្រាសាទបុរាណនេះម្ដងមកហើយ ដោយសិក្ខាកាមជំនាន់ទី១ នោះបានក្លាយទៅជាក្រុមអ្នកជំនាញខ្មែរ និងកំពុងយកជំនាញទាំងនេះទៅអនុវត្តន៍ការងារនៅតាមប្រាសាទបុរាណនានា៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


