កីឡា
តេស្តសុខភាពជោគជ័យ សៀង ចន្ធា ជាកីឡាករកម្ពុជាទី១លេងនៅលីគកាតារ
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា សៀង ចន្ធា បានផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលជាផ្លូវការហើយពីក្លិបបឹងកេតទៅក្លិប Al Shahaniya Sport Club ក្នុងក្របខណ្ឌលីគទី២របស់ប្រទេសកាតារ។
បន្ទាប់ពីធ្វើដំណើរទៅប្រទេសកាតារកាលពីថ្ងៃសៅរ៍ ទី២២ ខែកក្កដា កន្លងទៅនេះ ខ្សែប្រយុទ្ធលេខ៩របស់កម្ពុជាបានធ្វើតេស្តសុខភាពទទួលបានជោគជ័យ និងបានក្លាយជាកីឡាករកម្ពុជាដំបូងគេបង្អស់ដែលបានទៅលេងនៅប្រទេសកាតារក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។

នេះជាជំហានថ្មីដ៏សំខាន់សម្រាប់តារាឆ្នើមរបស់ក្លិបបឹងកេត បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងស្រុក។ បន្ទាប់ពីចាកចេញពីយុវជននៅសាលាបាល់ទាត់ជាតិបាទី សៀង ចន្ធា បានក្លាយជាកីឡាករលេចធ្លោជាងគេក្នុងនាមជាកីឡាករបាល់ទាត់វ័យក្មេងឆ្នើមប្រចាំឆ្នាំ និងជាកីឡាករឆ្នើមប្រចាំឆ្នាំ២០២០។
កាលពីឆ្នាំ២០២០ សៀង ចន្ធា បានដាក់គោលដៅក្នុងរយៈពេល១ឆ្នាំទៀតនឹងចេញទៅលេងនៅក្រៅប្រទេស ហើយប្រទេសដែលរូបគេចង់លេងបំផុតគឺមិនមែននៅតំបន់អាស៊ានទេ។ ក្លិបដែលជាគោលដៅធំបំផុតគឺ FC Barcelona នៅអឺរ៉ុប ប៉ុន្តែរូបគេត្រូវចាប់ផ្តើមពីតំបន់អាស៊ីជាមុនសិន។ ដូច្នេះនៅពេលរូបគេសម្រេចបានគោលដៅដែលរូបគេចង់បានហើយ។
ក្លិប Al Shahaniya SC ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ និងស្ថិតនៅក្នុងក្របខណ្ឌលីគទី២ដែលមានក្លិប៨របស់ប្រទេសកាតារ។ ដំបូងក្លិបនេះស្ថិតនៅទីក្រុង Al Jemailiya ប៉ុន្តែនៅឆ្នាំ២០០១ត្រូវបានប្តូរទៅទីក្រុង Al Shahaniya ដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីក្រុងដូហា។ ដល់ឆ្នាំ២០០៤ទើបដូរឈ្មោះជា Al Shahaniya ឲ្យត្រូវនឹងទីក្រុងដែលក្លិបនេះស្ថិតនៅ៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


