ព័ត៌មានជាតិ
ត្រឹមរយៈពេល ១៥ថ្ងៃ កំណាត់ផ្លូវ ១៦ខ្សែ នៅបណ្តាខេត្តមួយចំនួន បានជួសជុលថែទាំឡើងវិញ
កិច្ចប្រតិបត្តិការជួសជុលថែទាំផ្លូវថ្នល់ជាប្រចាំ របស់ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន គឺដើម្បី ជួយសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ ចំណេញ ពេលវេលា និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ជាដើម។

គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តទាំង១៥ រួមមាន មន្ទីរសាធារណការខេត្តកំពង់ស្ពឺ មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ រតនគិរី ព្រះវិហារ ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ចាម កណ្ដាល កែប កំពង់ឆ្នាំង បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប បានការជួសជុលថែទាំកំណាត់ផ្លូវ ១៦ខ្សែ ក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយការដាំបង្គោលសញ្ញា កាយដីដាក់ប្រព័ន្ធលូ លុបសំបុកមាន់ អ៊ុតកៅស៊ូ (Reseal) រោយថ្មម៉ិចពង្រីកតួផ្លូវ-ល-។


សម្រាប់ការថែទាំងនេះ គឺធ្វើនៅលើកំណាត់ផ្លូវជាច្រើនខ្សែ រួមមាន៖ កំណាត់ផ្លូវជាតិលេខ៧ លេខ២១A លេខ៤៦ លេខ៧៣ លេខ៧៨ លេខ៧១ លេខ១១ លេខ៦៤ លេខ៦៧ លេខ៦ លេខ៧២ លេខ៣៣A លេខ៨ លេខ៩៥ លេខ៥ និងផ្លូវជាតិលេខលេខ៥៩ ។
ទន្ទឹមនឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើដល់ប្រជាពលរដ្ឋ ឱ្យចូលរួមគោរពច្បាប់ កុំបំពានយកដី ចំណីផ្លូវធ្វើអាជីកម្ម ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ ក៏ដូចជាកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ដើម្បីរក្សាគុណភាពផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។
ក្រសួងសាធារណការ សំណូមពរដែរថា ប្រសិនបើបានជួបប្រទះបញ្ហាផ្លូវថ្នល់ ខូចខាតក្លាយជាជង្ហុកសំបុកមាន់ បងប្អូនប្រជាពលរដ្ឋអាចរាយការណ៍មកកន់ក្រសួងសាធារណការបាន តាមរយៈកម្មវិធីថែទាំផ្លូវ (Road Care) ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល និងថែទាំបានទាន់ពេលវេលា៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


