Connect with us

ព័ត៌មានជាតិ

ឱកាសការងារជិត ៧០០ កន្លែងកំពុងរង់​ចាំសិស្ស-និស្សិត នៅថ្ងៃទី១០ ខាងមុខ

បានផុស

នៅ

នៅ​ថ្ងៃ​ទី​១០ ខែ​សីហា ខាង​មុខ​កម្មវិធី «វេទិកាការងារ» ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹង​ផ្តល់​ការ​ងារ​ជិត​ ៧០០​កន្លែងបន្ថែមទៀត​ ដល់​យុវជន​ យុវនារី ក៏​ដូច​ជា​សិស្សានុសិស្ស​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ​នៅ​តាម​ទី​តាំង​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យុវជន សិស្ស​ និស្សិត ដែល​កំពុង​មាន​តម្រូវ​ការ​ការងារ នៅ​ថ្ងៃ​ទី​១០ នេះ​អាច​ទៅ​រក​ការងារ​នៅ​វេទិកា​ការងារ​ NEA ក្នុងការជ្រើសរើសឱកាស​ការងារ​ជិត ៧០០​កន្លែងកំពុងរង់ចាំ​។ សម្រាប់វេទិកាការងារនេះ ក៏មានការចូលរួមពីផ្សារ​ទំនើប​និង​ក្រុម​ហ៊ុន​ធំ​ៗ​ជា​ច្រើន​វិស័យ​ងាយស្រួលនៅក្នុងការជ្រើសរើសដាក់ពាក្យ។

ដោយឡែក​នៅថ្ងៃ​នេះដែរ វេទិកា​ការងារ​ NEA ក៏​មាន​រៀប​ចំ​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ដោយ​ឥត​គិត​ថ្លៃ អំពី​ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ ​ព្រម​ទាំង​របៀប​នៃ​ការ​រៀប​ចំ​ CV គន្លឹះ​នៅ​ក្នុង​ការ​សម្ភាស​ឱ្យ​ឆាប់​ជាប់​ជា​ដើម។

​សម្រាប់​ព័ត៌មាន​អំពី​ទីតាំង និង​វគ្គ​បណ្ដុះបណ្ដាល យុវជន​ ឬ​សិស្ស និស្សិត​អាច​ទាក់​ទង​បន្ថែម​ទៅ​កាន់​ទំនាក់​ទំនង ០៧៧ ២៣ ២៣ ៧៨​ និង ០១៦ ៧៨ ៦៦​ ៥៥៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម