ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ យល់ឃើញ ៣ ចំណុច ជុំវិញទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជា
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសចិនមកកាន់កម្ពុជា លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជាយល់ឃើញ ៣ ចំណុចជុំវិញតំណភ្ជាប់ «មិត្តភាពដែកថែបកម្ពុជា-ចិន» ដែលធ្វើឱ្យមិត្តភាពនៃប្រទេសទាំងពីរកាន់តែមានរឹងមាំជាងមុនបន្ថែមទៀត។

តាមរយៈសំណេរជាផ្លូវការនៅបណ្ដាញសង្គមនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត យង់ ពៅ បានមើលឃើញអំពីព្រឹត្តិការណ៍នៃដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសចិនគឺទី១ ភាគីទាំងពីរ កម្ពុជា-ចិន បានបង្ហាញប្រាប់ពិភពលោក នូវភាពប្រទាក់ក្រឡាគ្នាដ៏រឹងមាំនៃមិត្តភាពដែកថែប, ទី២ ចិនបានបង្ហាញប្រាប់ពីភាពចាំបាច់ដែលមិនអាចខ្វះបាន ចំពោះការតភ្ជាប់ប្រកបដោយយុទ្ធសាស្ត្រនៃនយោបាយការបរទេស កម្ពុជា-ចិន ចំពោះមុខនៃការប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងទី៣ ចិន ចង់បង្ហាញថា ខ្លួនជាមិត្តទី១ សម្រាប់កម្ពុជា ក្នុងខណៈកម្ពុជាក៏បានបង្ហាញប្រាប់ចិនរួចហើយ កាលពីករណីកូវីដ១៩ រីករាយរាលដាល សម្ដេច ហ៊ុន សែន បានបំពេញទស្សនកិច្ចទៅចិន បង្កភាពភ្ញាក់ផ្អើលដល់ពិភពលោក។

មិនតែប៉ុណ្ណោះអគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជារូបនេះថា អ្វីដែលគួរកត់សម្គាល់ឥរិយាបថការទូត ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក វ៉ាង យី ក្រៅពីការចូលទៅថ្វាយបង្គំគាល់ព្រះមហាក្សត្រ និងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា លោកក៏បានជួបសន្ទនាការទ្វេភាគីជាមួយឥស្សរជននយោបាយការបរទេសកម្ពុជា ៣ ជំនាន់ ទាំងចាស់ និងថ្មីតាមលំដាប់លំដោយ រួមមាន ទី១. ឧបនាយករដ្ឋមន្ត្រី លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១២ ខែសីហា ទី២. លោក សុខ ចិន្តាសោភា អនាគតរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី១២ ខែសីហា និងចុងក្រោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាថ្ងៃទី១៣ ខែសីហា។
លោកបណ្ឌិត យង់ ពៅ បានអះអាងថា នៅក្នុងជំនួបជាមួយលោក សុខ ចិន្ដាសោភា ភាគីទាំងពីរបានបញ្ជាក់ពីជំនឿជឿជាក់ថា ច្បាប់ស្ដីពីវិនិយោគថ្មីនិងក្របខណ្ឌគតិយុត្តិសម្រាប់អនុវត្តច្បាប់នេះ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាស្ថាពរ ក៏ដូចការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងការលើកកម្ពស់ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ នឹងជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន រឹតតែទទួលបានលទ្ធផលល្អត្រចះត្រចង់បន្ថែមទៀត។

ជាក់ស្តែងក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រកាសបើកព្រឹត្តិការណ៍ «ឆ្នាំមិត្តភាព កម្ពុជា-ចិន» ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាពឆ្ពោះទៅយុគសម័យថ្មី នៃការកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន និងបានឯកភាពបង្កើតក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ។
គួរជម្រាបបន្ថែមថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានអញ្ជើញមកដំណើរបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចំនួន ២ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៣ បញ្ជាក់ពីការតភ្ជាប់នៃនយោបាយការបរទេសស្របតាមឆត្រនយោបាយ «មិត្តភាពដែកថែប កម្ពុជា-ចិន»៕
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ១៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


