ព័ត៌មានអន្ដរជាតិ
អភិបាលក្រុង បាងកក បញ្ជាឲ្យស៊ើបអង្កេតរូបចម្លាក់គ្រូកៃកែវ ក្រោយមហាជនជាច្រើនដាក់ពាក្យបណ្ដឹង
អភិបាលក្រុងបាងកក លោក Chadchart Sittipunt បញ្ជាឲ្យស៊ើបអង្កេតតាមច្បាប់ជាបន្ទាន់ និងប្រមូលពាក្យបណ្តឹងអំពីរូបចម្លាក់គ្រូកៃកែវ (Kru Kai Kaew) ក្រោយមហាជនជាច្រើនសម្ដែងការមិនពេញចិត្តនិងភ័យខ្លាចជាខ្លាំង។

នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ លោក Chatchart Sitthiphan ជាអភិបាលក្រុងបាងកក បាននិយាយរឿងរ៉ាវជុំវិញករណីរូបចម្លាក់លោកគ្រូ កៃ កែវ ដោយបានណែនាំឲ្យលេខាធិការអចិន្ត្រៃយ៍នៃទីក្រុងបាងកក តាមដានតាមច្បាប់ពាក់ព័ន្ធ។
លោកអភិបាលបាននិយាយបន្ថែមទៀតថា ដំបូងឡើយ គាត់មិនមានកំហុសក្នុងលក្ខខណ្ឌនៃច្បាប់ផ្សេងៗទេ ព្រោះវាជាតំបន់ឯកជន។ ប៉ុន្តែជាមួយនឹងកម្ពស់របស់រូបចម្លាក់ ប្រហែលជាត្រូវមើលដោយប្រុងប្រយ័ត្នក្នុងលក្ខខណ្ឌសុវត្ថិភាព រួមទាំងណែនាំដល់សាលាខណ្ឌឲ្យស៊ើបអង្កេត និងប្រមូលពាក្យបណ្ដឹង ឬកង្វល់ពីប្រជាពលរដ្ឋ ដើម្បីជួបពិភាក្សាជាមួយម្ចាស់រូបចម្លាក់ដែលបង្កបញ្ហា។
ទោះជាយ៉ាងណាក៏ដោយ បើរូបចម្លាក់បែបនេះបង្កការរំខាន មនុស្សអាចរាយការណ៍ពីបញ្ហាមួយនេះជាបន្ទាន់។ ចំពោះបញ្ហានេះ រដ្ឋបាលក្រុងបាងកក នឹងទទួលយកបញ្ហាមកពិចារណា រួមជាមួយនឹងច្បាប់ ឬបទប្បញ្ញត្តិផ្សេងៗ ដើម្បីរកវិធីដោះស្រាយឲ្យបានត្រឹមត្រូវ។
សូមបញ្ជាក់ឲ្យដឹងថា រូបចម្លាក់គ្រូកៃកែវ បានដឹកតាមរថយន្តធុនធ្ងន់មួយ បង្កឲ្យមានកក់ស្ទះដល់ទៅ២ម៉ោងក្នុងទីក្រុងបាងកក ខណៈដែលប្រជាជនថៃជាច្រើនដែលមានអប្បិយជំនឿអូមអាមសម្រុកទៅថ្វាយបង្គំសុំលាភសំណាង ជួយជំរុញជោគជ័យក្នុងអាជីព ពាណិជ្ជកម្មកាន់តែរីកចម្រើនខ្លាំងឡើងៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ថាបនិក Miss Grand ព្រមានដល់បវរកញ្ញាមកប្រលង កុំថ្វាយបង្គំឬគោរពលើរូបចម្លាក់គ្រូកៃកែវ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


