ជីវិតកម្សាន្ដ
ស្ថាបនិក Miss Grand ព្រមានដល់បវរកញ្ញាមកប្រលង កុំថ្វាយបង្គំឬគោរពលើរូបចម្លាក់គ្រូកៃកែវ
លោក Nawat Itsaragrisil ដែលគេស្គាល់ថាជាស្ថាបនិកកម្មវិធីប្រកួតសម្រស់ Miss Grand បានចេញមុខព្រមានដល់គ្រប់បវរកញ្ញាដែលត្រៀមខ្លួនចូលមកប្រលង សុំកុំទៅថ្វាយបង្គំឬគោរពសាសនាលើរូបចម្លាក់គ្រូកៃកែវ (Kru Kai Kaew) ដែលគេកំពុងល្បីឲ្យសោះ។

យ៉ាងណាមិញ មានការជជែកវែកញែកលើបណ្ដាញសង្គមក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះថា តើគួរតែទៅថ្វាយបង្គំ គ្រូគ្រូកៃកែវ ឬអត់ ស្របពេលដែលអ្នកមានជំនឿបាននាំគ្នាទៅគោរព រូបចម្លាក់មួយនេះនៅសណ្ឋាគារ The Bazaar Ratchadaphisek ហើយគេជឿថា ជាព្រះនៃសំណាង ជួយជំរុញជោគជ័យក្នុងអាជីព ពាណិជ្ជកម្មកាន់តែរីកចម្រើនខ្លាំងឡើងៗ។
ប៉ុន្តែតាមទស្សនៈផ្សេងទៀត មនុស្សជាច្រើនភ្ញាក់ផ្អើលជាមួយនឹងរូបរាងដ៏គួរឲ្យភ័យខ្លាច ក្នុងពេលពិធីថ្វាយបង្គំថ្ងៃដំបូង មេឃស្រាប់តែភ្លៀង ខ្យល់បក់មកយ៉ាងខ្លាំង រហូតដល់បង្គោលភ្លើងបាក់ចុះមក។
លើសពីនេះទៀតដែរ អ្នកដែលមានជំនឿងុបងុលខ្លាំង បាននាំយកសត្វចិញ្ចឹមទៅបូជាសម្រាប់គ្រូកៃកែវ បង្កឲ្យមានការមិនពេញចិត្តពីក្រុមអ្នកស្រលាញ់សត្វ។ ហើយវាបានក្លាយជាប្រធានបទនៃការពិភាក្សា និងការយល់ឃើញផ្សេងៗគ្នានៅក្នុងបណ្ដាញអ៊ីនធឺណិត។

យ៉ាងណាមិញ ដោយសារតែនិន្នាការអបិយជំនឿដោយគ្មានការពិចារណារបស់ប្រជាជនថៃមួយចំនួនធំ ធ្វើឲ្យលោក Nawat មិនបាននៅស្ងៀមឡើយ។ ដើម្បីទប់ស្កាត់បញ្ហាកើតឡើង លោកបានចេញសារព្រមានដល់អ្នកដែលមកប្រកួតក្នុងកម្មវិធី Miss Grand លើ Instagram ផ្ទាល់ខ្លួនថា “Miss Grand Thailand និងអ្នកដែលត្រៀមចូលប្រលងទាំងអស់ សុំការសហការកុំឲ្យលូកដៃចូលគោរពសាសនាគ្រូកៃកែវ ក្នុងករណីណាមួយក៏ដោយ”។
ទោះយ៉ាងណា បញ្ចាដាក់ញាតិនិងដាច់អហង្ការពីសំណាកថៅកែ Miss Grand រូបនេះ ក៏ធ្វើឲ្យមហាជនភ្ញាក់ផ្អើលមិនតិចនាក់ដែរ។ ក្នុងនោះមានទាំងមតិគាំទ្រនិងមិនគាំទ្រដោយថានេះជាសិទ្ធបុគ្គលប៉ុណ្ណោះ! ប៉ុន្តែនៅតែមានអ្នកបញ្ចេញមតិមិនចង់ឲ្យពាក់ព័ន្ធនឹងជំនឿហួសហេតុពេក ប្រសិនបើពួកនាងជាមនុស្សរបស់មហាជន៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកយកសត្វចិញ្ចឹមទៅបូជាឲ្យរូបចម្លាក់នៅថៃ ប្រឈមមុខចំពោះការកាត់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


