Connect with us

ព័ត៌មានអន្ដរជាតិ

ដល់វេនអ៊ុយក្រែន ដាក់តាំងបង្ហាញខ្មោចរថក្រោះរុស្ស៊ី តម្រៀបជួរតាមផ្លូវ ដើម្បីបង្អួតវិញម្តង

បានផុស

នៅ

កាលពីថ្ងៃចន្ទទី២១ខែសីហា ប្រទេសអ៊ុយក្រែន ​បាន​ដាក់តម្រៀបជួរខ្មោច​រថក្រោះ និងរថពាសដែក​របស់​រុស្ស៊ី​ ​នៅ​តាម​​ផ្លូវ​កណ្តាល​​រដ្ឋធានី កៀវ ខណៈ​​ប្រជាជន​អ៊ុយក្រែន ​ត្រៀម​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ក្នុង​សប្តាហ៍​នេះ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីបុណ្យជាតិ ដែលរំលឹកខួប៣២ឆ្នាំនៃឯករាជ្យភាពក្រោយសម័យសូវៀតនៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើង១៨ខែ បន្ទាប់ពីរុស្ស៊ី បើកការវាយលុកពេញទំហឹង លើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួន។

មនុស្សម្នាបានដើរតាមផ្លូវ Kreshchatyk ដោយសម្លឹងមើលយានប្រយុទ្ធដែលនៅសល់តែសម្បក និងគ្រឿងសឹកផ្សេងទៀត ដែលរៀបចំជាជួរយ៉ាងវែង។

(រូបថត៖ Defence)

អ្នកស្រី Natalia Koval អាយុ៥៩ឆ្នាំរស់នៅទីក្រុងកៀវ បានបង្ហាញអារម្មណ៍ភ័យរន្ធត់ចំពោះអ្វីដែលកើតឡើងនៅសមរភូមិ ប៉ុន្តែលោកស្រីមានទំនុកចិត្តថា នៅទីបំផុត អ៊ុយក្រែននឹងឈ្នះរុស្ស៊ី។

ចំណែកលោក Mark Omelchenko អាយុ២៣ឆ្នាំនិយាយថា គាត់ចូលចិត្តការតាំងបង្ហាញគ្រឿងសឹក របស់រុស្ស៊ីដែលខូច ហើយសង្ឃឹមថា ការធ្វើបែបនេះ នឹងបង្កើនស្មារតីប្រយុទ្ធរបស់ អ៊ុយក្រែន។

គួរបញ្ជាក់ថា ទិវាឯករាជ្យឆ្នាំនេះ ក៏កើតឡើងផងដែរចំពេលការវាយបករបស់អ៊ុយក្រែនលើរុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់ ថ្វីបើមិនទទួលបានផ្លែផ្កាអ្វីគួរឲ្យកត់សម្គាល់ក៏ដោយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី តាំងបង្អួត គ្រឿងសឹកលោកខាងលិច ដែលខ្លួនរឹបអូសបានពីសមរភូមិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម